ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះឃ្លាំងសម្ភារមួយកន្លែងនៅស្រុកពោធិ៍រៀង

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២រំលងអធ្រាត្រ មានករណីគ្រោះអគ្គិភ័យឆេះឃ្លាំងដាក់ សម្ភារមួយដែលមានទំហំ៥ម៉ែត្រគុណ៦ ម៉ែត្រ ជញ្ជាំងថ្មប្រក់ស័ង្កសីជារបស់ឈ្មោះ សៀ សុខគា ភេទប្រុស អាយុ ៦៣ឆ្នាំ នៅ ភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ។ សម្ភារ ខូចខាតមានស៊ីទែនទឹកចំណុះ៣០០០លីត្រ និង២០០០លីត្រសរុបទឹកប្រាក់២លានរៀល ពូកសាឡុង អេប៉ុង សរុបចំនួន ១០០ដុំ គិតជាទឹកប្រាក់ ចំនួន៤លាន រៀល.ក្ការងឿចំនួន៤ដុំ និង កំណាត់ឈើ ជាច្រើនដុំទៀត ។

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិ ទុស្សេខ្សែភ្លើង ហើយគ្រោះអគ្គិភ័យនេះ ម្ចាស់ផ្ទះបានសំណូមពរមកសមត្ថកិច្ចមូលដ្ឋាន មិនឲ្យហៅរថយន្តពន្លត់អគ្គិភ័យទេ ដោយមូលហេតុសម្ភារដែលខូចខាតភាគច្រើនជាសម្ភារប្រភេទជ័រហើយឃ្លាំងដាក់ អីវ៉ាន់នោះមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្លួន និងផ្ទះប្រជាពលរដ្ឋ ។

ករណីនេះមិនបណ្តាលឲ្យមនុស្សរង របួសនិងមិនប៉ះពាល់ផ្ទះអ្នកដទៃឡើយ ៕ ហេងនរិន្ទ្រ


ចែករំលែក៖