ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម ពុយ ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមបេសកកម្មទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មកពីទីក្រុងប៉ារីស ទីប្រឹក្សាបច្ចេកទេសបារាំង (SCP)

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៨ ខែវិចិ្ឆកា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំកិច្ចប្រជុំ Thematic Meeting ក្រោមអធិបតីភាព លោក លឹម ពុយ ទីប្រឹក្សាក្រសួង និងជាសមាជិកអង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងមានការចូលរួមពីតំណាងក្រុមបេសកកម្មទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មកពីទីក្រុងប៉ារីស ទីប្រឹក្សាបច្ចេកទេសបារាំង (SCP) មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងនាយកដ្ឋានសហគមន៏កសិករប្រើប្រាស់ទឹក ក្នុងគោលបំណងស្វែងយល់អំពី វឌ្ឍនភាពនៃការងារ CISIS, ការងារ O&M និងការងារសហគមន៏កសិករប្រើប្រាស់ទឹកដែលបានប្រើប្រាស់ថវិកាជាតិ ពីព្រោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍមានការចាប់អារម្មណ៏ ហើយត្រៀមលក្ខណៈ ដើម្បីជួយផ្តល់ថវិកាសម្រាប់រៀបចំគោលនយោបាយ O&M និងការងារសហគមន៏កសិករប្រើប្រាស់ទឹក និងវិធីសាស្រ្តការគ្រប់គ្រង និងការអនុវត្ត ធ្វើយ៉ាងណាអោយមានលក្ខណៈងាយស្រួល ហើយកាន់តែប្រសើរ និងសុក្រិតភាពក្នុងការអនុវត្ត ៕ សុខ ខេមរា


ចែករំលែក៖