ព័ត៌មានទាន់ហេតុការណ៍៖

តារាបាល់ទត់ភេទទី៣ Robbie Rogers ចូលនិវត្តន៍ក្នុងវ័យ៣០ឆ្នាំ

ចែករំលែក៖

ខ្សែការពារបាល់ទាត់ Robbie Rogers របស់ក្លិប LA Galaxy ដែលគេដឹងជាសារធារណៈថា ជាកីឡាករ ភេទទី៣ បានប្រកាសចូលនិវត្តន៍ហើយ។

កីឡាករវ័យ៣០ឆ្នាំរូបនេះបានធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិអាមេរិកចំនួន១៨ដង ហើយបានប្រកាសថាគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នាបន្ទាប់ពីចាកចេញពីក្លិប Leeds នៅអង់គ្លេសកាលពីឆ្នាំ២០១៣។

អតីតកីឡាករក្លិប Heerenveen និង Columbus Crew នេះបានចំណាយពេល១១ឆ្នាំ ជាកីឡាករបាល់ទាត់អាជីព។ គាត់បាននិយាយថាកាលពីក្មេងគាត់ស្រមៃចង់ធ្វើជាកីឡាករ បាល់ទាត់ហើយលេងឲ្យប្រទេសរបស់គាត់។ ប៉ុន្តែអ្វីដែលគាត់សោកស្តាយនោះ គឺគាត់ត្រូវលាក់រឿងមួយដែលថា គាត់ស្រលាញ់ភេទដូចគ្នា។ ពេលនេះគាត់សប្បាយចិត្តដែលបាននិយាយបើកចំហតែម្តងនិងរស់នៅជាមួយនឹងអ្វីដែលគាត់ចូលចិត្ត ៕ ដេវីត


ចែករំលែក៖