ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន សរុប៣៧០នាក់នៅវិមានសន្តិភាព។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ជាកម្មវិធីផ្លាស់ប្តូរយុវជនប្រចាំឆ្នាំដែលរៀបចំដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណងលើកកម្ពស់មិត្តភាព សហប្រតិបត្តិការ និងការយល់ដឹងពីគ្នាទៅវិញទៅមកនៅក្នុងចំណោមយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ និងប្រទេសជប៉ុន។ ជាពិសេសទៀតនោះ គឺកម្មវិធីនេះក៏ដើម្បីពង្រីកទស្សនវិស័យរបស់យុវជនលើពិភពលោក និងដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងនានាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕
វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច