កាលពីឆ្នាំមុន Vespa បានប្រកាសថា ក្រុមហ៊ុនកំពុងធ្វើការច្នៃម៉ូតូអេឡិចត្រូនិក ហើយសព្វថ្ងៃនេះវាបានចេញផ្សាយនូវលក្ខណៈពិសេសមួយចំនួន និងកាលបរិច្ឆេទដែលអាចរកបាន។ Vespa Elettrica គឺជាម៉ូតូអេឡិចត្រូនិចមួយដែលស្ងប់ស្ងាត់ និងមានសមត្ថភាពបង្កើនល្បឿនស្របទៅនឹងម៉ូតូបុរាណ។ នេះបើយោងតាមក្រុមហ៊ុន Vespa ។ វាមាន Range 62 ម៉ាយ និង អាចត្រូវបានសាកថ្មយ៉ាងពេញលេញក្នុងរយៈពេលត្រឹមតែបួនម៉ោងតាមរន្ធអគ្គីសនីជញ្ជាំងធម្មតា។ ថ្មនឹងត្រូវបានគេរាយការណ៍ថានឹងមានរយៈពេលប្រហែល 10 ឆ្នាំ ប៉ុន្តែនឹងត្រូវបានទម្លាក់មកនៅត្រឹម 80 ភាគរយវិញបន្ទាប់ពីមានការសាក 1000 ដង។ Elettrica មានពណ៌ប្រផេះ Chrome Grey ប៉ុន្តែអ្នកទិញអាចជ្រើសរើសបានរវាងជម្រើសពណ៌ចំនួន 7 សម្រាប់តុបតែងលម្អ។
រួមជាមួយ Elettrica រថយន្ត Vespa ក៏បញ្ចេញ hybrid version មួយផងដែរគឺ Elettrica X ដែលអាចត្រូវបានជំរុញទ្វេដងរហូតដល់ version អគ្គីសនីពេញលេញលើការសាកថ្មតែមួយ។ ម៉ូតូអគ្គិសនីនេះនឹងត្រូវដាក់លក់ក្នុងឆ្នាំ 2018 ប៉ុន្តែកាលបរិច្ឆេទនិងតម្លៃពិតប្រាកដមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕ ហេង លក្ខិណា