ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសកូឡំប៊ីរឹបអូសកូកាអ៊ីនមានតម្លៃរាប់រយលានដុល្លារ

ចែករំលែក៖

កូឡំប៊ីជាប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូងហើយប្រទេសនេះ ជាប្រទេសដែលជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់ដោយ ក្រុមជួញដូរគ្រឿង ញៀន បានប្រើប្រាស់ទាំងនាវាមុជទឹកធុនតូចសម្រាប់ដឹកជញ្ជូនគ្រឿងញៀនបញ្ចៀសពីខ្សែភ្នែកប៉ូលិស ប៉ុន្តែនៅតែមិនអាចគេចផុត។

កន្លងមកប៉ូលិសកូឡំប៊ីរុករកឃើញនាវាមុជទឹកផ្ទុកសារធាតុកូកាអ៊ីនរហូតដល់៣តោន មានតម្លៃប្រមាណ ១០០លានដុល្លារអាមេរិក ។ ចំណែកនៅពេលនេះ ប៉ូលិសក៏បានរឺបអូស ដល់ទៅ១២តោន មានតម្លៃជិត១ពាន់លានដុល្លារ អាមេរិក។

រដ្ឋភិបាលកូឡំប៊ីបានអនុវត្តយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀន ទូទាំងប្រទេស ដោយចាប់បានឈ្មួញគ្រឿងញៀន និងរឹបអូស គ្រឿងញៀនជាច្រើន។ ប៉ុន្តែ គ្រឿងញៀន ប្រភេទកូកាអ៊ីនត្រូវបានប៉ូលិសកូឡំប៊ីចាប់បានមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គឺរហូតដល់ ១២តោន មានតម្លៃមហាសាល។

លោក Juan Manuel Santos ប្រធានាធិបតីបានថ្លែងថា ប៉ូលិសបានរឹបអូសសារធាតុញៀន កូកាអ៊ីន ប្រមាណ ជាង១២តោន ពីក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន កាលពីថ្ងៃពុធ ដែលនេះជាការរឹបអូស បានទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានពីមុននោះទេ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀនអស់ រយៈពេលជាយូរមកហើយ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

កូកាអ៊ីន មានតម្លៃនៅលើទីផ្សារ អាមេរិក បើតាមការប៉ាន់ប្រមាណ ដោយលោក Santos គឺថា មានតម្លៃ៣៦០លានដុល្លារ ហើយត្រូវបាន រកឃើញ នៅក្នុងឃ្លាំងស្តុកក្រោមដី នៅក្នុងកសិដ្ឋានចំនួន៤កន្លែង នៅតំបន់ដាំដំណាំចេក ស្ថិតនៅភាគពាយព្យនៃខេត្ត Antioquia នៅជិតព្រំដែនរវាងប្រទេស កូឡុំប៊ី និងប៉ាណាម៉ា ។

លោក Santos បានថ្លែងថា “អរគុណដល់ក្រុមប្រតិបត្តិការ ប៉ូលិសនិងកិច្ចសហការ ល្អជាមួយភ្នាក់ងារស៊ីបអង្កេតបរទេស ដែលមកពី បណ្តា ប្រទេសជាមិត្ត ហើយបានធ្វើការរឹប អូសទ្រង់ទ្រាយធំបែបនេះ ជាប្រវត្តិសាស្ត្រ” ៕ ម៉ែវ សាធី


ចែករំលែក៖