ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ២គ្រឿងសាកកម្លំាងគ្នាទាំងកណ្តាលរាត្រី អ្នកបើកបរម្នាក់បាក់ជើង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ តៃកុង​ឡាន​ធុន​ធំអមដោយ​កំប៉ុង​ស្រាបៀ​រកម្ពុជា បាន​បេីក​បុក​រថយន្តធុនធំ​មួយទៀតដែលមានទិសដៅបញ្ច្រាសគ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​បាក់ជើង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាតត្រ ឈានចូលថ្ងៃទី១១ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ នៅលើផ្លូវ​ជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានកាសែតនគរវត្តដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតកើតឡើង​បង្កដោយ​រថយន្ត​ធុនធំ​​​មួយគ្រឿង​ម៉ាក​ FUSO ពណ៌ស​ ពាក់​ស្លាក​លេខ ​កំពង់ធំ​3A-1687 បើកបរ​ដោយ​ឈ្មោះ​ ជឿន​ សុខុន​ ភេទ​ ប្រុស​ អាយុ​ ៣២ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅ​ខេត្ត​ត្បូងឃ្មុំ​​ មានទិសដៅពី​ភ្នំពេញ ឆ្ពោះមក​ ខេត្ត​ព្រះសីហនុ​​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​រេចង្កូត​មក​ខាង​ឆ្វេងដៃ​ បុកកៀរ​ពី​ចំហៀង​ ​រថយន្ត​ធុនធំ​មួយគ្រឿង​ទៀត ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-2886​ ជាកម្មសិទ្ធ​របស់​ ក្រុមហ៊ុន​ មុំ​ សម្ផស្ស​ បើកបរ​ដោយ​ឈ្មោះ​ ងឹម​ វ៉ា​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ មុខរបរ​ បើកបរ​រថយន្ត​ មានទីលំនៅ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ដែល​មាន​ទិសដៅ​បញ្រ្ចាសគ្នា​។

ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​បាក់ជើងឆ្វេង​​មនុស្ស​មួយនាក់​ ឈ្មោះ​ ជឿន​ សុខុន​ អ្នកបើករថយន្ត​FUSO បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​លិគឹមឌី វាលរេញ។

បច្ចុប្បន្នវត្ថុតាងរថយន្ត​​ទាំង២គ្រឿង​​​​​​ ​បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖