ភ្នំពេញៈ នៅព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ និង ៤៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យគោលដៅ៖ សិប្បកម្មឈើ ផ្លូវលេខ៩៧ ៩៩ ១០១ ១០៣ និង ៤៧៤ កែង១០៥ សង្កាត់សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានពិនិត្យឃើញមានជនបរទេសចំនួន ២៨នាក់ ស្រី ០៣ នាក់ ជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។
ករណីនេះសមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួន ២៨ នាក់ ស្រី ០៣នាក់ ជនជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត ៕ ស រស្មី