ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្កោះនៅមន្ទីរពេទ្យ ខណះដែលពួកគេកំពុងជិះម៉ូតូ១គ្រឿងដឹកគ្នាធ្វើដំណើរតាមផ្លូវ ក៏ត្រូវរថយន្តសេរីទំនើបម៉ាក Lexus Lx570បើកបុកទាំងកំរោលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។ចំណែកឯអ្នកបើកបររថយន្តបង្ក គេចខ្លួនបាត់ស្រមោល ។
ករណីគ្រោះចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកហុងដា MSXស្លាកលេខភ្នំពេញ1FY.0074ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ អៀងធារិន្ទ ភេទប្រុស អាយុ២៣ឆ្នាំ( ស្លាប់នៅកន្លែង) ផ្ទះ១៥៦ ផ្លូវ បេតេ ព្រៃពពេល សំរោងក្រោម ពៅធិសែនជ័យ ។ម្នាក់ទៀតភេទប្រុស របួសធ្ងន់ មិនស្គាល់ឈ្មោះ ។ចំណែកឯរថយន្តបង្ករម៉ាក Lexus Lx570ស្លាកលេខ ភ្នំពេញ 2AS.0002 ពណ៍គ្រាប់អំពិល អ្នកបើកបររថយន្ត គេចខ្លួនបាត់ ។
មន្រ្តីដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាMSXដោយធ្វើដំណើរចុះពីលើស្ពានក្នុងទិសដៅពីកើតមកលិចបញ្ច្រាសទិសគ្នា ទៅបុកគ្នាជាមួយរថយន្តបង្កហេតុយ៉ាងពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្កោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ចំពោះករណីនេះដែរសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុខាងលើនេះ គឺបណ្ដាលមកពីការបើកបរបញ្ច្រាសទិសគ្នា ។
ក្រោយកើតហេតុម៉ូតូរងគ្រោះនិងរថយន្តបង្កត្រូវ បានប្រគល់ឲ្យនគរបាលការិយាលយ័ចរាចរណ៍រាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីស្វែងរកម្ចាស់រថយន្តចូលមកដោះស្រាយតាមនីតិវិធី ៕ ព្រែកជ័យ