ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការនី កែ ឡេង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការនី កែ ឡេង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖

«ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការនី កែ ឡេង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីទៀតហេីយ នាថ្ងៃទី១០ ខែវិច្ឆិកា ២០១៧ នេះ ដោយដណ្តេីមបានមេដាយមាស កម្រិតជេីងឯក ពិភពលោកលើវិញ្ញាសា វាយយកពិន្ទុឯកត្តជននារី ក្នុងការប្រកួតជ្រេីសរេីសជេីងឯកកីឡាប៉េតង់ស្រ្តីពិភពលោកនៅទីក្រុង Kaihua ប្រទេសចិន ដែលមានប្រទេសចូលរួមចំនួន ៤៣ ប្រទេស និងទទួលបានមេដាយសំរឹទ្ធចំនួន១ ក្នុងការប្រកួតវិញ្ញាសាវាយជាក្រុមនារី៣នាក់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាលេីកទី៣ហេីយក្នុងការដណ្តេីមបានមេដាយមាស ពិភពលោករបស់វិរៈកីឡាការនី កែ ឡេង គឺ នៅឆ្នាំ ២០១៣ , ២០១៥ និង ២០១៧ នេះ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖