ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសហ្វីលីពីន

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង១៣និង២៦នាទី  (ម៉ោង១៤.២៦នាទី ម៉ោងនៅហ្វីលីពីន) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញដល់ប្រទេស អាកាសយាន្តដ្ឋានអន្តរជាតិក្លាក ខេត្តប៉ាំប៉ាងហ្គា ប្រទេសហ្វីលីពីន ប្រកបដោយសុវត្តិភាពហើយ ដើម្បីបន្តចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃសាធារណៈរដ្ឋហ្វីលីពីន។

សូមជំរាបថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនានា សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនដូចជា ជួបជាមួយនាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល, នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិន​ឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖