ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើករុលកៀរគាបជាប់ជាប់រថយន្តកុងតឺន័ររងការខូចខាតបន្តិចបន្តួចម្ចាស់ឡានឡិចស៊ីសទារសំណង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រ និងរថយន្តឡិចស៊ីស RX300 បើកបរជែងគ្នាកៀរគាបជាប់គ្នារងការខូចខាតបន្តិចបន្តួ ម្ចាស់រថយន្តទារសំណង តែមិនបង្កឲ្យមានអ្មកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខសាលារៀនណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកុងតឺន័រ ពណ៌ខៀវ ទូក្រោយពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-2711 បើកបរដោយយុវជនម្នាក់មាន ខឹម វាសនា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែករថយន្តបង្កម៉ាក ឡិចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-9090 អ្នកបើកបរមិនត្រូវគេស្គាល់នោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​គេឃើញរបើកបរស្របទិដៅគ្នាតាមបណ្តោយផ្លូវលេខ២០០៤ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវខាងមុខមានដាក់បារាស់ និងការដ្ឋានជួលជុលផ្លូវ ខណៈនោះរថយន្តទាំងពីរគ្រឿង បានបត់ឆ្វេងដៃទៅផ្លូវម្ខាងទៀត បានបើកទន្ទឹមគ្នា ដោយរថយន្តកុងតឺន័រ បានបើកក្បាលចេញទៅមុន ហើយរថយន្តឡិចស៊ីស បើកចេញទៅអែបគោលបំណងបើកជែងរថយន្តកុងតឺន័រ ក៏ប៉ះកៀបជាប់គ្នាតែម្តងតែមិនមានអ្មករងរបួស។

ក្រោយកើតហេតុភាគីទាំងសងខាងប្រកែកយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចព្រមវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖