ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ជួបពិភាក្សាស្តីពីបញ្ហាកូរ៉េខាងជើង និង វិស័យពាណិជ្ជកម្មក្រៅកិច្ចប្រជុំអាស៊ាន

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានលើកឡើងពីបញ្ហាកាំជ្រួចមីស៊ីលនៅកូរ៉េខាងជើង ក្នុងជំនួបត្រីភាគីក្រៅកិច្ចប្រជុំ អាស៊ានជាមួយ នាយករដ្ឋមន្ត្រីជប៉ុននិង អូស្ត្រាលីនាព្រឹកថ្ងៃទី១៣ខែវិច្ឆិកា។

ក្រៅកិច្ចប្រជុំ ជាប្រចាំរបស់ថ្នាក់ដឹកនាំប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ដែល រៀបចំឡើងនៅទីក្រុងម៉ានីល ប្រទេស ហ្វុីលីពីន ប្រធានាធិបតីត្រាំ បានជួប ពិភាក្សាជាមួយលោក អាបេ និង លោក Malcolm Turnbull ដោយផ្តោតទៅលើ វិស័យពាណិជ្ជកម្មនិង ភាពតានតឹងនៅឧបទ្វីបកូរ៉េ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ ជាមួយ អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បញ្ជាក់ថា កូរ៉េខាងជើងចាំបាច់ត្រូវតែបញ្ចប់សកម្មភាព ខ្វះការទទួលខុសត្រូវ។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុនវិញបានបញ្ជាក់ថា បញ្ហាប្រឈម មុខនាពេលបច្ចុប្បន្ន គឺធានាសន្តិភាពនៅ ក្នុងតំបន់ ។

ចំណុចសំខាន់ ដែលចាប់អារម្មណ៍បំផុត នាពេលនេះ គឺទំនាក់ទំនងទ្វេភាគីរវាង អាមេរិក នឹងហ្វុីលីពីន ដោយមុនពេលលោកត្រាំឡើងកាន់តំណែងហ្វុីលីពីនបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ពិសេសគឺទំនាក់ទំនងយោធាមានរយៈជាង៧០ឆ្នាំ ដោយសារតែការថ្កោលទោសរបស់អតីតប្រធានាធិបតីអូបាម៉ាទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ។

ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរ តេរងការចោទប្រកាន់ ចំពោះសង្គ្រាម គ្រឿងញៀនបង្ហូរឈាម ដែលមានលក្ខណៈឃាតកម្មក្រៅប្រព័ន្ធតុលាការ ហើយលោក ក៏ធ្លាប់បានហៅលោក បារ៉ាក់ អូបាម៉ា ថា “កូនស្រីសំផឹង” ផងដែរ ។ កាលពីពេល កន្លងមកឌុយទែរតេ បានអួតថា បាន សម្លាប់បុរសម្នាក់ ដោយដៃរបស់លោក ផ្ទាល់ ប៉ុន្តែលោកត្រាំមិនមានប្រតិកម្មអ្វី ចំពោះការប្រកាសបែបនោះឡើយ ។ចំណុចទាំងនោះហើយដែលអាចធ្វើឲ្យលោកត្រាំនិងលោកឌុយទែរតេមានការចុះសម្រុង នឹងគ្នាជាងអតីតប្រធានាធិបតីអូបាម៉ា។

នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីហ្វុីលីពីន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់ការសម្របសម្រួល ក្នុងជម្លោះសមុទ្រចិនខាងត្បូង ខណៈដែល សមភាគី ចិនរបស់លោក បានធ្វើឱ្យមាន ការព្រួយបារម្ភ អំពីការបង្កើនកម្លាំងយោធា របស់ក្រុងប៉េកាំង និងការរំពឹងទុកនៃ សង្គ្រាម នៅក្នុងដែនទឹកដែលមានជម្លោះ នោះ ។

លោក ដូណាល់ ត្រាំ និងប្រធានាធិបតី ចិនលោក ស៊ី ជីនពីង បាននិយាយដាច់ ដោយឡែក អំពីជម្លោះដែនដី នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ ដែលរួមមានអាមេរិក ចិន និងរដ្ឋអន្តរជាតិដទៃទៀតជម្លោះនេះត្រូវបានគេរំពឹងថា នឹងទទួលបានការយកចិត្តទុកដាក់នៅកិច្ចប្រជុំកំពូលរួម ជាមួយ ការគំរាមកំហែងនុយក្លេអ៊ែរ និងភេរវកម្ម របស់កូរ៉េខាងជើង។

ជម្លោះដ៏យូរអង្វែងនេះ គឺជាបញ្ហាមួយ ដែល មហាអំណាចទាំងពីរ ផ្តោតការយក ចិត្តទុកដាក់ និងយោធាអាចត្រូវបានវាស់វែងដោយសហរដ្ឋអាមេរិក និងចិន បានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែត្រូវប្រកាន់ជំហរផ្ទុយគ្នា នៅក្នុងទិដ្ឋ ភាពផ្សេងទៀត នៃជម្លោះនេះដដែល។

ពាកព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងជំនួបផ្លូវការនេះគឺគេរង់ចាំមើលបំផុត ព្រោះ មេដឹកនាំទាំងពីរ មានអត្តចរិកតប្រហាក់ ប្រហែលគ្នា ។អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានជំរុញឱ្យលោកត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកប្រើឥទ្ធិពលរបស់ខ្លួនជា មហាអំណាច ពេលកំពុងបង្ហាញវត្តមាន ផ្ទាល់លើទឹកដីហ្វុីលីពីន ដាក់សម្ពាធលើ រដ្ឋាភិបាលក្រុងម៉ានីល ឱ្យបង្ហាញតុល្យការស្តីពីបញ្ហាសិទ្ធិមនុស្ស និងលាតត្រដាងឱ្យបានច្បាស់លាស់អំពី យុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់។

ប៉ុន្តែ រឿងសិទ្ធិមនុស្ស និងសង្គ្រាម ប្រឆាំងគ្រឿងញៀន ដែលជាប្រធានបទដ៏ រសើបបំផុតរបស់ហ្វុីលីពីន ទំនងជានឹងមិនត្រូវបានលើកមកជជែកនៅក្នុងជំនួបរវាងលោកត្រាំ នឹងលោក ឌុយទែរតេ នៅថ្ងៃ ស្អែកនេះទេ នេះបើគេជឿលើប្រសាសាន៍ របស់លោកឌុយទែរតេ ដែលបានប្រកាសផ្ទាល់មាត់លោកតែម្តង។

ត្រឡប់មកពីវៀតណាម ទីដែលលោក ឌុយទែរតេ ឆ្លៀតបានជួបលោកត្រាំមួយភ្លែតដំបូង កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា នោះ លោកប្រធានាធិបតីហ្វុីលីពីន បានអះអាង ប្រាប់អ្នកសារព័ត៌មាន ប្រកបដោយភាព ជឿជាក់ថា លោកត្រាំនឹងមិនលើកបញ្ហាសិទ្ធិមនុស្សមកជជែកសួរលោកទេ ផ្ទុយទៅវិញលោកត្រាំមានតែបានលើកទឹកចិត្ត សរសើរអំពីចំណាត់ការល្អរបស់រដ្ឋាភិបាលហ្វុីលីពីន ក្នុងសង្គ្រាមប្រឆាំងនឹងការជួញដូរគ្រឿងញៀន ព្រមទាំងប្រតិបត្តិការយោធាកម្ចាត់ពួកជីហាដស្និទ្ធនឹងអង្គការរដ្ឋអ៊ិស្លាមនៅភាគខាងត្បូបប្រទេសហ្វីលីពីន។

នៅក្នុងជំនួបកំពូលAPEC នៅដាណាង កន្លងមកនេះ លោក ឌុយទែរតេ បានត្រឡប់ជាថ្មីមកនិយាយអួតអាងអំពីទង្វើរបស់លោកកាលពីនៅជំទង់ ដែលដាល់គេរហូត ស្លាប់ម្នាក់។ តែលោកត្រាំ ដែលមានវត្តមាន ដែរនោះ មិនបានធ្វើអត្ថាធិប្បាយអ្វីទាំង អស់។ លោកត្រាំស្ងាត់តែរហូតមក សូម្បី តែនៅពេលហ្វុីលីពីន គំរាមហាមឃាត់មិនឱ្យតំណាងសភាអាមេរិកចូលជាន់ទឹកដីហ្វុីលីពីន ព្រោះអ្នកទាំងនោះបានរិះគន់នយោបាយប្រឆាំងគ្រឿងញៀនរបស់ហ្វុីលីពីន ក៏លោកត្រាំមិនមានចេញសកម្មភាពអ្វីដែរ។

សង្គ្រាមប្រឆាំងគ្រឿងញៀន របស់ លោកឌុយទែរតេ បានធ្វើឱ្យទំនាក់ទំនង អាមេរិក-ហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង ក្នុង សម័យលោកអូបាម៉ា និងទើបបានប្រសើរឡើងវិញបន្តិចនៅពេលលោកត្រាំ ឡើង កាន់អំណាច និងបានបង្ហាញជំហរស្វាគមន៍លោកឌុយទែរតេ ម្តងកាលពីខែមេសា ថាហ្វុីលីពីនធ្វើការល្អក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន។

លោកត្រាំក៏ស្ងាត់ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ានដែលត្រូវមកជួបជុំគ្នានៅទីក្រុងម៉ានីល ក៏ស្ងាត់។ គ្រប់គ្នាហាក់នាំគ្នានៅស្ងៀម បិទភ្នែកធ្វើមិនដឹងមិនឮរឿងបញ្ហាសិទ្ធិមនុស្សនៅហ្វុីលីពីននេះ។ នេះជាសម្រែកសោកស្តាយរបស់ សមាគមនិងអង្គការការពារសិទ្ធិមនុស្ស៕ ម៉ែវ សាធី


ចែករំលែក៖