ភ្នំពេញ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសជនជាតិរុស្ស៊ីម្នាក់ បានដេកស្លាប់ខណះដែលជនបរទេសរូបនេះ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត រហូតដល់វង្វេងបាត់ស្មារតីនិងស្រែកឡូឡាពេញបន្ទប់ បណ្ដាលឲ្យគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ជីងជីង)បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែងផងដែរ ។
ករណីជនជាតិរុស្ស៊ី គាំងបេះដូងស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់លេខ១០២ ផ្ទះសំណាក់យីហោ(ជីង ជីង) ទីតាំងផ្ទះលេខ៨៦Eoផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពែញ ។
សាកសពជនបរទេស ឈ្មោះ Lebedev Viktor ភេទប្រុស កើតថ្ងៃទី៣ កញ្ញា ឆ្នាំ១៩៩០ មុខរបរUsed ជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ(៧២៨៩៤២២៤៩) ស្នាក់នៅក្នុងសណ្ឋគារទីតាំងកើតហេតុខាងលើ ។
តាមប្រភពព័ត៍មានពីមន្រ្តីសមត្ថកិច្ចមូលដ្ឋាន ធ្វើការសាកសួរ បុគ្គលិកផ្ទះសំណាក់ខាងលើនេះ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានមកជួលផ្ទះសំណាក់យីហោ(ជីងជីង)ស្នាក់នៅ លុះនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មិនឃើញជងរងគ្រោះ ចុះមកក្រោមដូចសព្វដង ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់បានឡើងទៅគោះទ្វារបន្ទប់ជងរងគ្រោះ ស្រាប់តែជនបរទេសរូបនោះបានស្រែកឡូឡាពេញបន្ទប់ ឮដូច្នេះម្ចាស់ផ្ទះសំណាក់ក៏បានចុះមកវិញ រហូតដល់ម៉ោង១០និង២០នាទីយប់ ថ្ងៃដដែល ម្ចាស់ផ្ទះសំណាក់ បានឡើងទៅគោះទ្វារបន្ទប់ម្តងទៀត ដោយមិនមានការឆ្លើយតបនោះ និងមានការសង្ស័យបានចាក់សោរបើកទ្វារមើលឃើញជនបរទេសរូបនោះដេក បែកពពុះមាត់ដេកគ្មានកម្រើកនៅលើឥដ្ឋក្បែរគ្រែពូក ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុម្ចាស់ផ្ទះសណាក់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូល ចុះមកត្រួតពិនិត្យមើល ដោយឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យរបស់គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនជាតិរុស្ស៊ីរូបនោះ ពិតជាស្លាប់ដោយសារការប្រើប្រាស់នូវសារធាតុញៀន ប្រភេទមេតំហ្វីតាមីន ហួសកម្រិតពិតប្រាកដមែន ទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ក្លាស្សេនៅវត្តស្ទឹងមានជ័យដើម្បីរក្សាទុកឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា