ព័ត៌មានទាន់ហេតុការណ៍៖

ថៃបង្ហាញក្តីបារម្ភពីការហូរចូលនៃក្រុមភេរវកម្មIS

ចែករំលែក៖

រដ្ឋាភិបាលថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីក្រុមភេរវកម្ម IS ក៏ដូចជាក្រុមភេរ វកម្មផ្សេងទៀត ហូរចូលទៅក្នុងប្រទេស នេះ ពិសេសគឺនៅតំបន់ភាគខាងត្បូង ដែលមានខេត្ត៣ ហើយភាគច្រើនជាជនជាតិអ៊ិស្លាមរស់នៅ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បានប្រកាសនៅក្នុងបទសម្ភាសន៍មួយស្តីពីយុទ្ធនាការកម្ចាត់ក្រុមភេរវកម្ម និងបទល្មើសឆ្លងព្រំដែន ដែល កំពុងលាក់ខ្លួននៅក្នុងប្រទេសថៃ ។ លោក បន្តទៀតថា មានជនទុច្ចរិតកំពុងលាក់ខ្លួននៅក្នុងចំណោមជនបរទេសដែលមានជាង១សែននាក់ ស្នាក់នៅក្នុងប្រទេសថៃ។ កម្លាំងទាហាន និងប៉ូលិសថៃ កាលពីចុងសប្តាហ៍កន្លងមកបានចាប់ផ្តើមបើកយុទ្ធនាការ បោសសម្អាតជនបរទេសដែលរស់នៅខុសច្បាប់ក្នុងប្រទេសថៃ បានចាប់ផ្តើមអនុវត្តនៅទីក្រុងបាងកក និងខេត្តមួយចំនួន ទៀត ជាប់ព្រំដែន។

កន្លងមក ក្រុមសន្តិសុខថៃបាន ប្រកាសថា ក្រោយពេលក្រុមភេរវកម្ម IS បរាជ័យនៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ ក្រុមនេះអាចបង្វែរគោលដៅមកគ្រប់គ្រងនៅ តំបន់អាស៊ានក្នុងនោះមានប្រទេសថៃជាដើម។ ហ្វុីលីពីន ទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម នៅទីក្រុង ម៉ារ៉ាវី ដោយកម្លាំងទាហានហ្វុីលីពីនបានសម្លាប់មេដឹកនាំ ម៉ូតេស្និទ្ធនឹងក្រុម IS នៅ ស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖