ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវអគ្គិភ័យឆេះដោយសារផ្ទុះកំប៉ុងហ្គាសនៅស្រុកបាទី

ចែករំលែក៖

ខេត្តាកែវ៖ អគ្គីភ័យមួយ បានឆេះផ្ទះចំនួន៣ខ្នង ដែលបណ្តាលឲ្យ២ខ្នងខូចខាតទាំងស្រុង និងមួយខ្នងខូចខាតអស់មួយចំនួន ហើយនិងទ្រព្យសម្បត្តិមួយចំនួន ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

នគរបាលជំនាញ បានឲ្យដឹងថា ផ្ទះទាំង៣ខ្នងរួមមាន ទី១ ទំហំ៦គុណ៧ម៉ែត្រ ប្រក់ក្បឿង ឈើលើថ្មក្រោម និងតសំយ៉ាបមុខស័ង្កសី ប្រវែង១៥ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សួច ស្រស់ និងប្រពន្ធឈ្មោះ ឯម ស្រីអូន(ផ្ទះលក់គ្រឿងទេស និងសាំង) ត្រូវខូចខាតទាំងស្រុង និងបាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល២៤០០០ដុល្លារ និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេរី២០១៧, ផ្ទះទី២ ទំហំ៦គុណ៨ម៉ែត្រធ្វើពីឈើលើ ថ្មក្រោម ប្រក់ក្បឿង (ផ្ទះសំអាងការ) ត្រូវខូចខាតទាំងស្រុង និងខូចខាតគ្រឿងសម្អាងការ១ឈុត តម្លៃ៧០០ដុល្លារ និងសម្ភារៈក្នុងផ្ទះទាំងអស់ និងទី៣ ផ្ទះទំហំ៥គុណ៧ម៉ែត្រ ថ្ម ប្រក់ក្បឿង ត្រូវបានសង្រ្គោះទាន់ពេល ហើយហេតុការណ៍ឆេះផ្ទះខាងលើនេះបណ្តាលមកពីផ្ទុះកំបុងហ្គាស៕ ភ្នំដា


ចែករំលែក៖