ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃខ្លួនរបស់ Gareth Bale ត្រូវក្លិបប្រកាសជាផ្លូវការ

ចែករំលែក៖

ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានក្រុម Real Madrid ប្រកាសជាផ្លូវការដោយមានការចុះថ្លៃ ពោលគឺតម្លៃខ្លួនធ្លាក់ចុះពេលទិញ ក្រោយពីការចង់បានរូបគេពីក្រុមបិសាចក្រហម។ កីឡាករ រូបនេះត្រូវញាំញីដោយសាររបួសប្រអប់ជើង (ភ្នែកគោល)ម្តងហើយម្តងទៀត នៅរដូវកាលថ្មីនេះនិងទើបតែបង្ហាញខ្លួនឲ្យក្រុមបាន១៩ប្រកួតប៉ុណ្ណោះ។

ក្រោយក្រុមពីក្រុមបិសាចក្រហម Man United ធ្លាប់ចង់បានកីឡាករ Bale ជម្រើសជាតិវេលខ្សែប្រយុទ្ធស្លាបវ័យ២៨ឆ្នាំ អំឡុងពេលមុនចាប់ផ្តើមរដូវកាលថ្មី កន្លងមក កីឡាកររូបនេះហាក់មិនបានចូលលេងជាជម្រើស១១នាក់ដំបូងឡើយ ហើយការបញ្ចេញតម្លៃខ្លួននេះអាចជាសញ្ញានៃការចាកចេញរបស់កីឡាកររូបនេះផងដែរ។

សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា គ្រូបង្វឹកលោក Zinidine Zidane របស់ក្រុមជើងឯក La Liga (2016-2017) បានអស់ភាពអត់ធ្មត់ និង សម្រេចបញ្ចេញតម្លៃខ្លួនកីឡាករ Bale ដែលបានជួយក្រុមឈ្នះពានរង្វាន់ Champion League ៣ សម័យមួយនេះហើយ គឺមានតម្លៃក្នុងចន្លោះពី៦២លានផោន ទៅ៦៩លានផោន ប្រសិនជាក្លិបណាចង់បានរូបគេគឺអាចចរចាបាន ហើយនោះជាតម្លៃដែលក្រុម Man United ធ្លាប់បានដេញថ្លៃកន្លងមក។

ចំណែកលោក Cris Coleman ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវេល បានផ្តល់ជាយោបល់ដល់ Bale ថា គួរតែទៅលេងនៅទីកន្លែងណា ដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ហើយទីនោះនឹងនាំឲ្យយើងក្លាយជាកីឡាករដ៏អស្ចារ្យ។

សូមបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធដែលមានល្បឿនលឿន Gareth Bale បានផ្ទេរពីក្រុម Spur របស់អង់គ្លេសទៅចូលរួមជាមួយក្រុមស្តេចស Real Madrid កាលពីឆ្នាំ២០១៣ក្នុងតម្លៃ៨៧លានផោន ពោលគឺថ្លៃបំផុតលើលោកក្នុងពេលនោះ ៕ ដេវីត


ចែករំលែក៖