ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលរងការចោទក្រាន់ រំលោភសេពសន្ធវៈ នារីម្នាក់បានសម្រេចរហូតដល់ទៅ២ដង ខណៈខាងស្រីស្រវឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ លុះបែកធ្លាយរឿងប្តឹងនគរបាលឃាត់ខ្លួនខាងប្រុសកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ភាគីនារីដើមបណ្តឹងឈ្មោះ យ ស គ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្រុកកំណើត ខេត្តកំពត ។ ចំណែកភាគីបុរសមានឈ្មោះ ពេជ្រ ឧត្តម អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
នារីរងគ្រោះថា ទើបមកធ្វើការងាររោងចក្រ ជាមួយបុរសខាងលើ បានជាង១ខែ ជាមិត្តភក្តិរួមការងារបាន៤ថ្ងៃ។ លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបានធ្វើពិធីខួបកំណើតផ្ទាល់ខ្លួន ក៏បានហៅបុរសខាងលើ និងបងប្អូនសរុបគ្នា៦នាក់ ហូបចុក ផឹកស្រាបៀរមួយកេស ក៏ប៉ុន្តែ មនុស្សទាំង៦នាក់ដែលចូលរួមកម្មវិធីខួបកំណើតនោះ មិនមែនជាអ្នកជំនាញខាងផឹកឡើយ ដើម្បីបង្កើតបរិយាកាសឲ្យសប្បាយ នាំគ្នាជួបជុំ រហូតដល់វេលាម៉ោង១០យប់ ចប់កម្មវិធី មិត្តភក្តិ ស្រវឹងស្រឿងៗ ចាកចេញទៅអស់ នៅសល់ក្នុងបន្ទប់គ្នា៣នាក់ រូបនាង មិត្តស្រីម្នាក់ទៀត និងបុរសខាងលើ ស្រវឹងទៅហើយ ក៏នាំគ្នាដេកទាំង៣នាក់ក្នុងបន្ទប់តែមួយ ដោយសារនាងត្រូវជាតិស្រវឹងវិលៗផង ដល់វេលាម៉ោង១១យប់ បុរសរូបនេះ បានដេកក្បែរឱបថើបនិងរំលោភបានសម្រេចម្តង ហើយដេកបន្តធ្វើមិនដឹង។ ដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា បុរសខាងលើរួមភេទបានសម្រេចជាលើកទី២ ហើយដេកដល់ភ្លឺ ទើបងើបទៅបន្ទប់ជួលរបស់គេនៅឯភូមិកំបូលវិញ។
តាមប្រភពដដែលបន្តទៀតថា ខណៈដែលបុរសខាងលើរួមភេទបានម្តងហើយ ម្តងទៀត ខ្លួនដឹងដែរ តែអារម្មណ៍ទន់ដៃទន់ជើង ដោយសារស្រវឹងស្រារហូតដល់ស្វាងទើបដឹងថា អ្វីៗគ្រប់យ៉ាង អស់រលីង នៅពេលនេះ ម្យ៉ាងភាពឈឺចាប់ ទ្រាំលែងបាន ពេលដែលបងប្អូន ស្នាក់នៅបន្ទប់ក្បែរនោះ ចាប់សួរក៏ទម្លាយរឿងប្រាប់ លុះមកដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ប្តឹងកម្លាំងនគរបាលឲ្យចាប់ឃាត់ខ្លួនតែម្តង។
តាមប្រភពព័ត៌មានពីបុរសរងការចោទប្រកាន់វិញ បានឲ្យដឹងថា ខ្លួនពិតជាបានរួមភេទជាមួយនារីខាងលើបានសម្រេច ២ដងក្នុងយប់តែមួយ គ្រាដែលដេកក្នុងបន្ទប់ជាមួយគ្នា ហើយមុននឹងខ្លួនហ៊ានធ្វើបែបនេះ សុទ្ធតែមានហេតុផល ខ្លួនបានសុំរួមភេទត្រឹមត្រូវ មិនមែនចាប់បង្ខំឡើយ។
ប្រភពដដែលបានបន្តទៀតថា គ្រាដែលនារីខាងលើហៅខ្លួនមកកម្មវិធី ខួបកំណើត មានផឹកសុីផង ខ្លួនស្រវឹងស្រឿងៗ ចប់កម្មវិធី នារីខាងលើបានឃាត់ មិនឲ្យទៅ បន្ទប់ជួលឯភូមិកំបូលឡើយ ឲ្យនៅដេកស្នាក់ក្នុងបន្ទប់របស់នាង មានគ្នាសរុបចំនួន ៣នាក់ លុះដល់យប់ជ្រៅបន្តិច នាងដេកបែរមុខមករកខ្លួននិយាយត្រូវគ្នា ទើបហ៊ានសុំតាមត្រង់ នាងយល់ព្រម ទើបបានសម្រេចជាលើកទី១ រហូតដល់ទៀបភ្លឺ បានសម្រេចជាលើកទី២ ហើយទៅធ្វើការជាមួយគ្នាជាធម្មតា ប៉ុន្តែសកម្មភាពខាងលើ បែកធ្លាយដល់ សាច់ញាតិរបស់នាងនៅក្បែរនោះ ទើបឆោឡោប្តឹងនគរបាលមកចាប់ខ្លួនតែម្តង។
បច្ចុប្បន្ននេះ ដោយយល់ទៅលើបណ្តឹងចោទប្រកាន់ពីភាគីខាងស្រីកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួនភាគីខាងប្រុស មកសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមច្បាប់៕សុខាសែនជ័យ