ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ បុរសជាអតិតសន្តិសុខម្នាក់នៅក្នុងទីលានវាយកូនហ្គោលបានសម្រេចចិត្តចង ក ជាប់ដើមឈើសម្លាប់ឯងដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ថ្ងែទី១៧ខែវិច្ចិកា ឆ្នាំ២០១៧ ខ្លួនឯងមួយលើក នៅចំណុចភូមិ ត្រពាំងធ្នុង សង្កាត់ សំរោងក្រោយ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ឃៀន ហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ជាកូនកំព្រា ឪពុកម្តាយទៅជាមួយបងប្អូន ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាអតិតជាសន្តិសុខធ្វើការនៅទីលាយវាយកូនហ្គោល ក្រោយមក ក៏ត្រូវបានគេបញ្ឈប់ដើរលេងផឹកស៊ីគ្មានការងារធ្វើ។ លុះមកដល់វេលាកើតហេតុស្រាប់តែសន្តិសុខម្នាក់ ដែលយាមនៅក្នុងទីលានវាយកូនហ្គោល ក៏ប្រទះឃើញចង ក ជាប់នឹងដើមឈើស្លាប់បាត់ទៅហើយ ។
ក្រោយមកទើប រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
សមត្ថកិច្ច ជំនាញធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដ មែន បច្ចប្បន្នសាកសពត្រូវបានប្រគល់ឲ្យបងប្អូនយកទៅបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ