ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងបន្តឃាត់ខ្លួន​ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋចំនួន៥ករណី

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចមុខក្រុមហ៊ុនហុងដា ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ដែលកន្លងមក បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន ០៥ ករណី ៖

លើកទី១ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០៦និង៣០ នាទីព្រឹក ឆក់កាបូបស្ពាយ ពណ៌ត្នោត នៅចំណុចខាងកើតអង់តែនទូរទស្សន៍ទួលគោកចម្ងាយ២០០ម៉ែត្រ ផ្លូវ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ អឿន សុវណ្ណបញ្ញា ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវ២១៨ ក្រុម១០ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសម្ភារៈបាត់បង់ កាបូបស្ពាយពណ៌ត្នោត ១ , អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ១ , ទូរសព្ទ័ដៃម៉ាកអាយហ្វូន ៦ផ្លឹស ពណ៌មាស ស៊ីមកាតលេខ០១៥៩៦០៩០៨ , កាត ATM ធនាគារមេប៊ែង ១ ,ប្រាក់ដុល្លារ ១៥ ដុល្លារអាមេរិក ។

លើកទី២ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៩និង៣០នាទី ពួកខ្លួនធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្រ្តីរងគ្រោះ នៅចំណុចខាងមុខសណ្ឋាគារភ្នំពេញ ផ្លូវ ព្រះមុន្នីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លើកទី៣ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៣និង៣០នាទី ពួកខ្លួនធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្រ្តីរងគ្រោះ នៅចំណុចមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លើកទី៤ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០៨និង៣០នាទី ពួកខ្លួនធ្វើសកម្មភាពឆក់កាបូបយួរដៃ ពីស្រី្តម្នាក់ នៅចំណុចមុខសាលាតិចណូ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លើកទី៥ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៨និង៣០នាទី ពួកខ្លួនធ្វើសកម្មភាពឆក់កាបូបស្ពាយ ពណ៌ខ្មៅ ពីប្រុសម្នាក់ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួន ១-ឈ្មោះ ទូច ភិធី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៨ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ វី ណៃរក្សា ហៅ ណៃ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សស្នាក់នៅផ្ទះលេខ ១១ ផ្លូវ២០៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៩៨៣៣៣២១ ពាក់ស្លាកលេខ ភ្នំពេញ១GM-២២៧៤ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ការិយាល័យបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ អរុណរះ


ចែករំលែក៖