ភ្នំពេញ៖ កម្ពុជា_ចិន នៅតែបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ ជាមួយគ្នានេះ ចិនជាប្រទេសដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់វិស័យនៅកម្ពុជា ផងដែរ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលលោកស្រីទទួលជួប សម្ដែងការគួសមជាមួយគណៈប្រតិភូខេត្តហ្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកលី តឺជីន អភិបាលរងខេត្តហ្វូជៀន នៃសាធារណៈរដ្ឋប្រជាមា និតចិន នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួង ដើម្បីឈ្វេងយល់ពីសក្តានុពល ដែលកំពុងរីកចម្រើន នៅព្រះ រាជាណាចក្រកម្ពុជា ដែលមានលក្ខណៈ សមស្រប ក្នុងការដាក់ទុនវិនិយោគ ជាពិសេសលើវិស័យអចលនៈទ្រព្យ, វិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា_ចិន និងនៅតែបន្ដ ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យយ៉ាងជិតស្និត និងមានភាពរឹងមាំតាមរយះចំណងមិត្តភាព សាមគ្គីភាពពីថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ និងបន្ដទំនាក់ទំនងការទូត គ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ចិនជាប្រទេសដែលបានដាក់ទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់វិស័យនៅកម្ពុជាផងដែរ ។
លោកស្រី ម៉ែន សំអន បានបន្ដថា៖ នេះជាឧិកាសដ៏ល្អសម្រាប់វិនិយោគិនដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍ យ៉ាងឆាប់រហស័។
លោកស្រីម៉ែន សំអន ក៏បានគាំទ្រចំពោះដំណើរការ ចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈស្តីពីការបង្កើតទំនាក់ទំនងជាមិត្តភាព រវាងរាជធានីភ្នំពេញ ខេត្ដសៀមរាប ខេត្ដព្រះសីហនុ និងខេត្តហ្វូជៀនប្រទេសចិន ក្នុងគោល បំណង ជំរុញបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមិត្តភាព ការទូត និងវិនិយោគរវាងគ្នាព្រមទាំងបង្កើតទំនាក់ទំនងល្អរវាងប្រជាជនទាំងពីរ និងខេត្តហ្វូជៀន លើវិស័យផ្សេងៗដូចជា៖ វិទ្យាសាស្ដ្រ,កសិកម្ម ,ពាណិជ្ជកម្ម,ឧស្សាហកម្ម ,វប្បធម៌,អប់រំ និងទេសចរណ៍ជាដើម ។
លោកលី តឺជីន បានបញ្ជាក់ថា៖ ក៏បានកោតសសើរចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកក៏បានអគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលគណៈប្រតិភូ អ្នកវិនិយោគរបស់ប្រទេសចិន យ៉ាងកក់ក្ដៅ រាក់ទាក់ ចំពោះដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ពីដំណើរការសេដ្ឋកិច្ចនៅកម្ពុជា និង ផ្លាស់ប្ដូរបទពិសោធន៍ការងារ រវាងសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ នៅកម្ពុជា ៧នៅពេលនេះ ក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិង រឹតចំណងសាមគ្គីភាព មិត្ដភាពបងប្អូនតែមួយ ផងដែរ ។
សូមបញ្ជាក់ថា៖ ខេត្ដហ្វូជៀនប្រទេសចិន គឺជាខេត្ដមួយ ដែលមានសក្ដានុពលដ៏ធំជាងគេ និងមានសេដ្ឋកិច្ច៧,០០ភាគរយ ដោយសារខេត្ដហ្វូជៀននេះ មានចំណត់កំពង់ផែ លើក ដាក់ទំនិញ គ្រប់ប្រភេទ និងមានប្រជាជនរស់ នៅប្រមាណជាង៣០លាននាក់៕ សំរិត