ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ បក្សប្រឆាំងកំពុងអន្ទងឃោសនាឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ក្មួយៗដឹងទេ ទន្ទឹមនឹង ពូ កំពុងដើរដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការសម្របសម្រួលអោយមានល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ខែសមរម្យដល់កូនក្មួយ គឺអតីតបក្សប្រឆាំងកំពុងអន្ទងឃោសនាអោយបរទេសឈប់ទិញទំនិញពីកម្ពុជា។ គឺជាទំនិញសម្លៀកបំពាក់ដែលកូនក្មួយកំពុងកាត់ដេរផ្ទាល់ដៃរាល់ថ្ងៃនេះឯង។

ពួកគេកំពុងមានចេតនាបំផ្លាញការងារ និងប្រាក់ចំណូលរបស់ក្មួយៗដែលកំពុងធ្វើការនៅតាមរោងចក្រ។ ប្រសិនបើគេសម្រេចបានមែននោះ គឺពួកគេត្រូវទទួលខុសត្រូវចំពោះអាយុជីវិត ការងារ និងជីវភាពរស់នៅរបស់កូនក្មួយកម្មករទាំងអស់គ្នា»៕


ចែករំលែក៖