ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី ២-៣ ធ្នូ ២០១៧ ខាងមុខនេះ គឺរាជរដ្ឋាភិបាលនឹងប្រារព្ឋពិធីបុណ្យបួងសួងសុំសេចក្តីសុខដ៏ធំមួយ នៅអង្គរវត្ត ដែលនឹងមានការនិមន្តព្រះសង្ឃរាប់បាត្រ ៥,០០០ ទៅ ៧,០០០អង្គ ជាមួយនឹងកម្មវិធីសាសនាមួយចំនួនទៀត។ ពិធីនេះនឹងផ្សាយផ្ទាល់ (Live) តាមទូរទស្សន៍ និងតាម Facebook ខ្ញុំ ។
កម្ពុជាយើងមានសុខសន្តិភាព និងស្ថេរភាពនយោបាយមកទល់សព្វថ្ងៃនេះ ទើបអាចធ្វើអោយយើងមានឱកាសកសាងប្រទេស និងប្រាព្ឋពិធីបុណ្យជាតិធំៗដូចនេះបាន។
ខ្ញុំសូមអំពាវនាវ និងអញ្ជើញបងប្អូនជនរួមជាតិទូទាំងប្រទេស រួមទាំងទេសចរជាតិ និងអន្តរជាតិចូលរួមនៅក្នុងពិធីបួងសួងសុំសុខសន្តិភាពដ៏ធំខាងមុខនេះនៅអង្គរវត្ត»៕