ព័ត៌មានទាន់ហេតុការណ៍៖

កីឡាទាញព្រ័ត្រកម្ពុជាលំបាកក៏នៅតែបន្តបំផុសចលនាដល់យុវជនតាមរយៈសកម្មភាពនៅភូមិភាគនានាទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លោក ស្រី ប្រាក់ សម្ផស្សអគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានប្រសាសន៍ថា កីឡាទាញព្រាត់កម្ពុជាទោះជួបការលំបាកខ្លះក៏ដោយ ក៏ថ្នាក់ដឹកនាំនៅតែបន្តបំផុសចលនាកីឡាទាញព្រ័ត្រឲ្យបានជ្រួតជ្រាបដល់យុវជនតាមខេត្ត ក្រុងទាំង២៥ តាមរយៈសកម្មភាពប្រកួតជ្រើសរើសជើងឯក នៅភូមិភាគនានាក្នុងក្របខណ្ឌទូទាំងប្រទេស ។

លោក ស្រី អគ្គលេខាធិការមានប្រសាសន៍ថា នាថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៧ ខាងមុខនេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជានិងបន្តសកម្មភាពបំផុសវិស័យកីឡាទាញព្រ័ត្ររបស់ខ្លូនទៅកាន់ភូមិភាគវាលរៀបបន្តទៀត ដើម្បីជ្រើសរើសជើងឯក កម្មវិធីនេះគ្រោងធ្វើនៅខេត្ត ត្បូងឃ្មុំ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅភូមិភាគឦសាន្ត ដែលធ្វើជាម្ចាស់ផ្ទះគឺខេត្តក្រចេះ កាលពីថ្ងៃទី ១៥ដល់១៧ វិច្ឆិកា កន្លងទៅ ។

លោក បន្តថា ការប្រកួតកីឡាទាញព្រ័ត្រភូមិភាគវាលរៀបនេះ គ្រោងរៀបចំរយៈពេល៣ចាប់ពីថ្ងៃ ទី២៨ ដល់ថ្ងៃ ទី៣០ ខែ វិច្ឆិកា។ មានខេត្តចូលរួមចំនួន៦ គឺ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំជាម្ចាស់ផ្ទះ។ លោក ស្រី អគ្គលេខាធិការបានបញ្ជាក់បន្ថែមថា ការប្រកួតកីឡាទាញព្រ័ត្រតាមភូមិភាគដែលប្រមុខដឹកនាំសហព័ន្ធកីឡាទាញព្រ័ត្រ គឺលោក មាស សារិនបង្កើតឡើងនេះ មានគោលដៅបំផុសឲ្យមហាជនបានស្គាល់ពីគុណប្រយោជន៍កីឡាទាញព្រ័ត្រកីឡាទាញព្រ័ត្រ ប្រែក្លាយពីល្បែងទៅជាកីឡាទាញព្រ័ត្រដ៏មានសក្តដានុពលមួយនៅកម្ពុជា ពិសេស ដើម្បីស្វែងរកកីឡាករកីឡាការិនី មានទេពកោសល្យតាមបណ្តាខេត្តយកមកបណ្តុះបណ្តាលបំប៉នសមត្ថភាពត្រៀមប្រកួតលើឆាកអន្តជាតិ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រអមជាមួយនិងពិព័រណ៍នេះ គឺធ្វើបាន៣ភូមិភាគរួចមកហើយ ក្នុងគោលបមណងកៀគរថវិកាជុំជ្រែងសកម្មភាពកីឡាទាញព្រ័ត្រឲ្យឈានទៅទទួលបានជោគជ័យ ទាំងនៅថ្នាក់ជាតិនិងអន្តរជាតិ ៕ សារីម


ចែករំលែក៖