ជាលើកទីមួយ ដែលឥណ្ឌាធ្វើការសាក ល្បង ដោយជោគជ័យ នូវកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក BrahMos ដោយបាញ់ចេញពីយន្តហោះ ចម្បាំង Su-30 ផលិតនៅក្នុងប្រទេសរុស្ស៊ី។
អ្នកផលិតកាំជ្រួចមីស៊ីលខាងលើបានបញ្ជាក់ថាកាំជ្រួចមីស៊ីលខាងលើ «អាចនឹង ផ្លាស់ប្តូរ ការលេងជាមួយកម្លាំងទាហាន អាកាសទាំងអស់លើពិភពលោក»។ការសាកល្បងដោយជោគជ័យនូវកាំជ្រួច មីស៊ីល BrahMos ចេញពីយន្តហោះចម្បាំង នឹងធ្វើឲ្យកម្លាំងទាហានឥណ្ឌាកាន់តែខ្លាំងជាងមុន ។
យន្តហោះចម្បាំង Su-30 បានហោះហើរចេញពីអាកាសយានដ្ឋានទ័ពអាកាស Kalaikunda នៅក្នុងរដ្ឋ Belgan ដោយ បានបាញ់មីស៊ីល BrahMosចំគោលដៅ ទៅលើនាវាដែលខូចទុកចោល ស្ថិតនៅ ឈូងសមុទ្រ Belgan កាលពីថ្ងៃទី២២ ខែ វិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Nirmala Sitharaman បានអបអរសាទរ ដល់កម្លាំងទាហានឥណ្ឌាដែលទទួលបានជោគជ័យនៅក្នុងការផលិតកាំជ្រួចមីស៊ីលមានសមត្ថភាពខ្ពស់បំផុតលើពិភពលោក។ ការសាកល្បងបាញ់ចេញពីចេញពីយន្តហោះគឺជាឧបសគ្គបំផុត ដោយកន្លងមក យន្តហោះចម្បាំង រាប់សិបគ្រឿងនៅលើ ពិភពលោក ត្រូវបានបំផ្លាញដោយសារតែការសាកល្បងបាញ់មីស៊ីលចេញពីយន្តហោះទៅលើគោលដៅនៅលើដី។
កន្លងមកឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីលនេះដោយបាញ់ចេញពីជើងទម្រនៅលើដីដោយជោគជ័យជាច្រើនលើកតែមិនដែលបាញ់យន្តហោះនោះឡើយ ។ ជាមួយនឹងជោគជ័យថ្មីនេះ ជួយឲ្យកម្លាំង ទាហានអាកាស កាន់តែមានសម្ថភាព ។ បច្ចុប្បន្ន ឥណ្ឌា មានវិវាទតាមបណ្តោយព្រំដែនជាមួយប្រទេស ចិននិងប៉ាគីស្ថាន ដែលជាប្រទេសមាន សមត្ថភាពយោធា ខ្ពស់ និងជាប្រទេសបរមាណូដូចគ្នា៕ ម៉ែវ សាធី