ភ្នំពេញ៖ បុរម្នាក់អះអាងថា ជាមន្ត្រីយោធាកងពលលេខ៩០ (ត្មាតពង) ហើយបានមកធ្វើការនៅក្នុងរោងចក្រមួយកន្លែង បានទាស់សម្តីគ្នាជាមួយអ្នកបម្រើការងារជាមួយគ្នាបន្តិចបន្តួច ក៏ឌឺដងដាក់គ្នារហូតភាគីខាងមន្ត្រីយោធាបបួលដៃគូទំនាស់វាយគ្នា ត្រូវគេវាយបានមុនបណ្តាលឲ្យបែកភ្នែងម្ខាង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងចក្រមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ដើម្បីជួយអន្តរាគម និងធ្វើកាឃាត់ខ្លួនដៃដល់នាំខ្លួនយកមកដោះស្រាយគ្នាតាមច្បាប់។
ជនរងគ្រោះបានឲ្យដឹងថា ខ្លួនជាមន្តី្រយោធានៅកងពលលេខ៩០ ដោយសារតែមានជំងឺក៏ដាក់ច្បាប់មកព្យាបាលនៅផ្ទះមួយរយះ ។ ក្រោយពីព្យាបាលជំងឺជាសះស្បើយហើយ ក៏មកដាក់ពាក្យធ្វើបំរើការងារនៅក្នុងរោងចក្រមួយកន្លែងដែលមានទីតាំងនៅផ្សារទួលពង្រ។ លុះមកយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំដដែល ខណៈកំពុងធ្វើការ ក៏បានទាក់សម្តីជាបុរសម្នាក់ដែលជាកម្មករក្នុងរោងចក្រជាមួយគ្នា ហើយបានឌឺដងដាក់គ្នា។ លុះព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែល រួបគាត់ក៏បានបបួលគ្នាវៃមួយស្មើ ភ្លាមនោះភាគីម្ខាងក៏ស្ទុះមកវាយបណ្តាលឲ្យបែកចិញ្ចើម និងក្រោមភ្នែកហើយក៏ត្រូវបានអ្នកធ្វើការជាមួយគ្នាចាប់បំបែក។
បន្ទាប់មក ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីដោះស្រាយគ្នា។
ក្រោយពីកាឃាត់ខ្លួនសមត្ថកិច្ចបានសម្រមសម្រួលគ្នាដោយភាគីខាងជនដៃដល់បានចេញថ្លៃព្យាបាលចំនួន ១០០ដុល្លារដើម្បីបញ្ចប់រឿងដោយមិនរំខាងដល់សមត្ថកិច្ច៕ សុខាសែនជ័យ