ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកម្ពុជានឹងចាប់ផ្តើមផលិតប្រេងនៅឆ្នាំ២០១៩ នៅក្នុងប្លុក A និង B ដោយក្រុមហ៊ុនសិង្ហបុរី រីឯប្លុក C ប្រទេសម៉ាឡេសីុកំពុងសិក្សា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម ពលបានថ្លែងថា កម្ពុជានឹងចាប់ផ្តើម ផលិតប្រេងនៅឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនសិង្ហបុរីដែលអាចផលិត ប្រេងកាតបាន៣១លានបារ៉ែល នៅ ដំណាក់កាលទី១ ក្នុងប្លុកA និងB ខណៈ ប្លុក C ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សា ស្រាវជ្រាវ និងប្លុកផ្សេងទៀតមានក្រុមហ៊ុន បរទេសកំពុងដាក់ពាក្យសុំរុករកបន្ថែម។

ថ្លែងនៅក្នុងឱកាសធ្វើបាឋកថា ចែក រំលែកចំណេះដឹង និងបទពិសោធន៍លើ ប្រធានបទស្តីពី “យន្តការគ្រប់គ្រងវិស័យរ៉ែ និងថាមពលនៅកម្ពុជា និងការបង្ការទប់ ស្កាត់ផលប៉ះពាល់ធនធានធម្មជាតិ” ជូន គ្រូសារនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិតសិក្ខាកាមនៃបណ្ឌិត្យសភានគរ បាលកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧។

លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រហូតមកដល់ ពេលបច្ចុប្បន្ននេះកម្ពុជាបានរកឃើញតំបន់ មានប្រេងកាតទាំងសមុទ្រនិងលើគោក មានចំនួន២៥ប្លុក ដែលអាចផលិតប្រេង បានចំនួន៥លានតោនក្នុងមួយឆ្នាំៗ។

លោករដ្ឋមន្ត្រីបានបន្តថា តំបន់ប្រេង ក្នុងសមុទ្រ គឺមានចំនួន៦ប្លុក គឺប្លុក A.B. C.D.E និងប្លុក F ប៉ុន្តែប្លុក A និង B នឹង ចាប់ផ្តើមផលិតនៅឆ្នាំ២០១៩ខាងមុខ ដោយក្រុមហ៊ុនគ្រីសរបស់ប្រទេសសិង្ហបុរី ដែលអាចផលិតជាដំណាក់កាលទី១បាន ចំនួន៣១លានបារ៉ែល ហើយប្លុក C មាន ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សាស្រាវជ្រាវ និងប្លុកមួយចំនួនទៀត មានក្រុមហ៊ុនផ្សេង កំពុងដាក់ពាក្យសុំរុករកស្រាវជ្រាវនាពេល ឆាប់ៗនេះផងដែរ។

លោករដ្ឋមន្រ្ដីបានលើកឡើងថា ដោយ ឡែកសម្រាប់តំបន់ប្រេងនៅលើគោកវិញ គឺគេបានរកឃើញនៅខេត្តកំពង់ធំ ដោយ មានចំនួន១៩ប្លុក ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនភីត្រូរបស់វៀតណាម កំពុងបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ ហើយចំនួន១៨ប្លុកទៀត គឺពុំទាន់មាន ក្រុមហ៊ុនណាមួយស្ម័គ្រចិត្តទាន់ចូលធ្វើ ការសិក្សានៅឡើយ។

លោក ស៊ុយ សែម បានបន្ថែមទៀតថា អាជ្ញាធរនឹងរៀបចំឱ្យបានល្អប្រសើរ និង ងាយស្រួលដល់ការដឹកជញ្ជូន ហើយធ្វើ បំពង់បង្ហូរប្រេងពីខេត្តព្រះសីហនុមករាជ ធានីភ្នំពេញ និងខេត្តមួយចំនួន ដែលពាក់ ព័ន្ធផងដែរ។

ជាមួយគ្នានេះដែរនៅដើមឆ្នាំ២០១៨ ខាងមុខនេះក្រសួងរ៉ែ និងថាមពលនឹងដាក់ សេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនៅកម្ពុជា ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងអនុម័ត ៕ ហេង នរិន្ទ្រ


ចែករំលែក៖