ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ រៀងបចំការប្រកួតជាលក្ខណៈអន្តរជាតិពីឆ្នាំនេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិជាតិ បានប្រកាសថា ខ្លួននឹងរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិរៀងរាល់ ដោយប្រសិទ្ធមានថា ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់ពិភពលោកលើកទី១ នៅកម្ពុជា ដែលគ្រោងដំណើរការប្រកួតជាផ្លូវការនាថ្ងៃទី៨ដល់១០ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងវិមានកីឡដ្ឋានជាតិភ្នំពេញ ដោយមានកីឡាករ កីឡាការិនីចំនួន៩ប្រទេសមកចូលរួម ។ នេះបើយោងតាមការបញ្ជាក់ ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងក្នុងបទសម្ភាសន៍ នៅអាគារស្នាក់ការNOCC កាលពីថ្មីៗកន្លងទៅ ។

លោកអគ្គលេខាធិការ បានបញ្ជាក់ ព្រឹត្តិការណ៍ប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិក្រោមកិច្ចសហការពីសហព័ន្ធកីឡាគុនខ្មែរដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំយុវជន និងកីឡាក្នុងគោលដៅពង្រីកឥទ្ធិពលមនយោបាយកីឡាវប្បធម៌ និងកីឡាអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក ។

ការប្រកួតនេះនិងធ្វើជារៀងរាល់ឆ្នាំ ដើម្បីគៀរគរ ប្រទេសក្នុងតំបន់ឲ្យចូលជាសមាជិករបស់សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និងជាព្រឹត្តិការណ៍មួយរៀបចំដើម្បីទាក់ទាញឲ្យប្រទេសផ្សេងៗនៅលើពិភពលោកចូលជាសមាជិកសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិក្នុងគោលបំណងកសាងគ្រឹះមួយសម្រាប់បញ្ចូលកីឡាគុនខ្មែរទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលរៀបចំ និងជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ។

លោកអគ្គលេខាធិការបានពន្យល់ថា ការប្រកួតកីឡាគុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់ពិភពលើកទី១ គឺរៀបចំប្រកួតបែបកីឡាមិនមែនជាលក្ខណៈអាជីពនោះទេ ពោលគឺការប្រកួតប្រទេសដែលចូលរួមភាគច្រើនជាកីឡាករថ្មីៗអ្នកដែលស្ម័គ្រចិត្តចូលហ្វឹកហាត់គុនខ្មែរនៅក្រៅប្រទេស ហើយអាចនិយាយបានថា ការប្រកួតស្ម័គ្រចិត ពាក់កណ្តាលអាជីព និងកម្រិតអាជីព ហើយការប្រកួតនេះបានរៀបចំឲ្យកីឡាករកីឡាការិនីពាក់ឧបករណ៍ការពាខ្លួនទាំងអស់ស្របតាមស្តង់ដាអន្តរជាតិ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់ពិភពលើកទី១នៅកម្ពុជានេះ ដំណើរការប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ទី៨ ដល់១០ ខែ ធ្នូ នៅក្នុងវិមានកីឡដ្ឋានជាតិភ្នំពេញ ដោយមានប្រទេសចូលរួមប្រកួតចំនួន៩ប្រទេស ក្នុងនោះមាន ប្រទេសមកពីទ្វីបអាស៊ី និងអឺរ៉ុប ៕ សារីម


ចែករំលែក៖