ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានតភ្ជាប់កូរ៉េខាងជើងនិងចិនត្រូវបានបិទចរាចរណ៍

ចែករំលែក៖

ស្ពានតែមួយគត់ ដែលតភ្ជាប់ព្រំដែន រវាងកូរ៉េខាងជើង នឹងចិន ត្រូវបានបិទទ្វារ ជាបណ្តោះអាសន្ន ដើម្បីឲ្យភាគីកូរ៉េខាងជើងធ្វើការជួសជុល។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ស្ពានខាង លើ នឹងដំណើរការឡើងវិញក្រោយការ ជួសជុលរួច។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ស្ពានខាងលើត្រូវជួសជុលនាប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបាន បញ្ជាក់ព័ត៌មានលម្អិតស្តីពីការបិទនោះឡើយ ហើយក៏មិនបានប្រកាសឲ្យដឹងជា មុននោះដែរ។

ស្ពានតភ្ជាប់ប្រទេសទាំង២ មានប្រវែង ជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេជាប់ខេត្ត ដានដុងប្រទេសចិន និងខេត្ត Sinuiju ប្រទេសកូរ៉េខាងជើង ជាស្ពានដែលដឹក ជញ្ជូនទំនិញ និងអ្នកទេសចររហូតដល់ទៅ៨០ភាគរវាងប្រទេសទាំង២។

ទំនាក់ទំនងរវាងចិននឹងកូរ៉េខាងជើង ប្រឈមមុខតានតឹងនៅប៉ុន្មានខែចុង ក្រោយនេះ ក្រោយពេលចិនបានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើង ទៅលើកម្មវិធី បរមាណូរបស់ប្រទេសនេះ ដែលជាការ អនុវត្តតាមសេចក្តីសម្រេចដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ។

ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ ចិន មេដឹកនាំកូរ៉េខាងជើង បានសម្រេច ចេញបញ្ជាឲ្យពលកររបស់ខ្លួនជាង៣មុឺននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសចិន វិលត្រឡប់មកប្រទេសវិញឲ្យបានមុនថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

តាមការសន្និដ្ឋាន នៅពេលនេះមាន ពលករកូរ៉េខាងជើងប្រមាណពី២-៣មុឺន នាក់ កំពុងធ្វើការនៅក្នុងប្រទេសចិន ក្នុង នោះមាន២ពាន់នាក់ ធ្វើការនៅក្នុងវិស័យ ភោជនីយដ្ឋាន ក្រៅពីនេះ ធ្វើការនៅក្នុង ក្រុមហ៊ុនចិននៅជាប់ព្រំដែន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ គឺ ថ្មីៗនេះ ប្រទេសនេះបានអំពាវនាវឲ្យមានបណ្តាញសន្ទនាថ្មីមួយ ដើម្បីពិភាក្សាជា មួយអង្គការសហប្រជាជាតិ ប៉ុន្តែក្រុម ប្រឆាំងរបស់សហរដ្ឋអាមេរិក បានជំទាស់ នេះបើយោងតាមការចុះផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពដដែលបានប្រាប់សារព័ត៌មាន ក្យូដូថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាន បើកការសន្ទនានៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក រី យ៉ុងហូ បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងការិយា ល័យកណ្តាល យូអិន នៅញូវយ៉ក កាលពី ថ្ងៃទី២៣ ខែកញ្ញា។

បញ្ហានេះបានគេជឿថា ប្រទេសផ្ដាច់ ការកូរ៉េខាងជើង ចង់ប្រើឆាណែលសន្ទ នាជាមួយលេខាធិការដ្ឋានយូអិន ដើម្បី ជំទាស់ថា ជុំវិញដំណោះស្រាយការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើ បញ្ហានេះ គឺអយុត្តិធម៌៕ ម៉ែវ សាធី


ចែករំលែក៖