កាលពីថ្ងៃទី២៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការ បរទេសចិន លោកវ៉ាង យី និងសមភាគី បារំាងលោក ហ្សង់អុីវ ឡឺឌ្រីយ៉ង់ ដែល កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន ក៏បានពិភាក្សាស្តីពីបញ្ហាឧបទ្វីបកូរ៉េផងដែរ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានក្រោយជំនួបពិភាក្សា រដ្ឋមន្ត្រីការ បរទេសចិនលោកវ៉ាងយីបញ្ជាក់ថា ស្ថាន ភាពនៅឧបទ្វីបកូរ៉េ នាពេលថ្មីៗនេះមាន ភាពល្អប្រសើរ ដោយមិនមាន ការប្រឈមមុខតានតឹងដូចកាលពីមុនទៀតទេគឺជា រឿងមួយគួរឲ្យអបអរសាទរ។
លោកវ៉ាង យី បញ្ជាក់ថា នៅពេលខាងមុខស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងប្រែប្រួលតាមយុទ្ធសាស្ត្រ៣ទីមួយរក្សាស្ថានភាពស្ងប់ស្ងាត់ ហើយភាគីទាំងសងខាងបន្តឈានទៅរកការតភ្ជាប់ការចរចាដើម្បីឈានដល់កិច្ចពិភាក្សាជាថ្មី។ ទីពីរគឺភាគីពាក់ព័ន្ធបន្តរក្សាការអត់ធ្មត់ នឹងឈានដល់ការយល់គ្នាជាមុនបញ្ចប់ការយល់ច្រឡំនឹងគ្នា មាន ជំនឿលើគ្នាទៅវិញទៅមក។ ទី៣ គឺភាគីពាក់ព័ន្ធនឹងទំនាក់ទំនងគ្នាដោយផ្ទាល់ យល់យោគគ្នា និងមិនសងសឹកគ្នាទៅវិញទៅមកធ្វើឲ្យស្ថានភាពឧបទ្វីបកូរ៉េកាន់តែតានតឹងនោះទេ។
រដ្ឋមន្ត្រីការបរទេសចិនបញ្ជាក់ទៀតថា បញ្ហាបរមាណូកូរ៉េខាងជើង ដែលអូស បន្លាយរយៈពេល ២០ឆ្នាំកន្លងមក ហើយ បទពិសោធន៍ គឺបើភាគីទាំងសងខាងមានការយល់យោគគ្នានោះស្ថានភាពមិនមានការប្រឈមមុខដាក់គ្នាឡើយ។ កន្លងមកភាគីទាំងសងខាងតែងតែឌឺដងដាក់គ្នា បង្ក ឲ្យមានការយល់ច្រឡំគ្នា ទាំងនោះហើយធ្វើឲ្យបាត់បង់ឱកាសការពារសន្តិភាពនៅក្នុងតំបន់។
មន្ត្រីការបរទេសចិនបានបញ្ជាក់ទៀតថា ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះគឺល្អប្រសើរជាងមុនបន្តិច ហើយភាគីពាក់ ព័ន្ធចាំបាច់ត្រូវតែអនុវត្តសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ និងជំរុញ ឲ្យឈានដល់កិច្ចពិភាក្សា ដើម្បីរក្សាសន្តិ ភាព ស្ថិរភាពក្នុងតំបន់។
ចំណែកភាគីបារាំងវិញ រដ្ឋមន្ត្រីការ បរទេសឡឺឌ្រីយ៉ង បានបញ្ជាក់ថា កូរ៉េខាង ជើង នឹងវិលត្រឡប់ចូលរួមកិច្ចពិភាក្សាវិញ ក្នុងពេលដែលការដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងត្រូវបានអនុវត្តយ៉ាងតឹង តែងបំផុតនោះ។ លោកបន្តទៀតថា មិន មានដំណោះស្រាយយោធាណាមួយ ក្នុង បញ្ហាខាងលើឡើយ ហើយទីក្រុងប៉ារីសប្រឆាំងនឹងជម្រើសយោធាទៅលើកូរ៉េខាងជើង៕ ម៉ែវ សាធី