ព័ត៌មានទាន់ហេតុការណ៍៖

Buffon ជាប់ជាកីឡាករល្អបំផុតនៅក្របខ័ណ្ឌអុីតាលី SerieA

ចែករំលែក៖

Gianluigi Buffon កីឡាករអ្នកចាំទីចាស់វស្សារបស់ក្រុមសេះបង្កង់ Juventus បានជាប់ជាកីឡាករឆ្នើមល្អបំផុត (Best Player Award) ដែលពិធីនៃការប្រគល់ពាននៅ ក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីប្រកបដោយកិត្តិយសនេះបានធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី និងជាទីកន្លែងដែលមានឈ្មោះថា Megawatt Court ។

ក្រៅពីពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់អុីតាលីជូនកីឡាករ Gianluigi Buffon ក៏មានការប្រគល់ពានដល់កីឡាករឆ្នើមចំនួន៧រូបទៀត ដែលបានចូលរួមនិងត្រូវបានជ្រើសរើសជាក្រុមល្អ ប្រចាំឆ្នាំកាលពីរដូវកាលមុន 2016-2017(Team of Year) សម្រាប់អតីតកីឡាករដែលធ្លាប់លេងឲ្យក្រុមការពារតំណែងជើងឯក Juventus នេះផងដែរ។កីឡារករទាំង៧រូបនោះរួមមានកីឡាករអ្នកចាំទី Buffon ផ្ទាល់, ខ្សែការពារស្តាំ Dani Alves បច្ចុប្បន្នបានផ្ទេរទៅលេងនៅក្រុម ParisSG ,ខ្សែការពារកណ្តាល Leonardo Bonucci បច្ចុប្បន្នលេងឲ្យក្រុម AC.Milan, Alex Sandro MIralem Pjanic, Gonzalo Higuain និង Paulo Dybala ដែលបច្បុប្បន្នពួកគែទាំង៣រូបនៅកំពុងបន្តលេងឲ្យក្រុម Juventus។

ចំណែកកីឡាករ៤រូបផ្សេងទៀត ក៏មានឈ្មោះនៅក្នុងបញ្ជីដែលត្រូវទទួលបាន ពានរង្វាន់នៅក្នុងកម្មវិធីនេះផងដែរ មានដូចជា Kalidou Koulibaly ខ្សែបម្រើ-ការពាររបស់ក្រុម Napoli និង កីឡាករខ្សែបម្រើ Radja Nainggolan របស់ក្រុម Roma ខ្សែប្រយុទ្ធ Marek Hamsik និង Dries Mertens របស់ក្រុម Napoli ផងដែរ។

ក្រុម Juventus ត្រូវបានទទួលស្គាល់ថា ជាក្រុមដែលបានទទួលនៅពានរង្វាន់ជាច្រើន នៅក្នុងរយៈពេល៦រដូវកាល ចុងក្រោយនេះ ហើយបច្ចុប្បន្នក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយក្រុមលេខ១ Napoli ៤ពិន្ទុ និងក្រុមលេខ២ Inter Milan ចំនួន២ពិន្ទុ។ ក្រុម Juventus នឹងត្រូវប៉ះជាមួយក្រុម Napoli នៅរាត្រីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដណ្តើមយក៣ពិន្ទុក្នុងការប្រជែងលេខ១កំពូលតារាង៕ ដេវីត

Juventus’ Italian goalkeeper Gianluigi Buffon speaks to the press as he arrives at the “Gran Gala del Calcio” Italian Football Association (Associazione Italiana Calciatori – IAC) awards ceremony on November 27, 2017, in Milan. / AFP PHOTO / MIGUEL MEDINA


ចែករំលែក៖