ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹកបានឃាត់ជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀន១កញ្ចប់ ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅ កាលវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ្រ ភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទី ១-ឈ្មោះ ងួន ផលី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិត្រាំដោក ​សង្កាត់ពងទឹក ខណ្ឌដង្កោ មសនស្រុកកំណើតនៅស្រុកពារាំង​ ខេត្តព្រៃវែង។​ ទី២-ឈ្មោះ លី​ហុង ២៥ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅ ភូមិត្រាំដោក ​សង្កាត់ពងទឹក ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិរំពាត់ជ្រូកឃុំក្រាំងចេក ស្រុកឧដុងខេត្តកំពង់ស្ពឺ ។​

ម៉ូតូមួយគ្រឿង​របស់ជនសង្ស័យទី១ ដែលមានថ្នាំញៀនម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ២០១៧​ ពណ៌ខ្មៅ​ពាក់ស្លាក់លេខ ​ភ្នំពេញ​1GM,8910។​ ម៉ូតូមួយគ្រឿង​របស់ជនសង្ស័យទី ២-​ដែលមានកាំបិតបុ័ងតោ ម៉ាកឌ្រីម សង់ ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ​ពាក់ស្លាក់លេខ កំពង់ស្ពឺ1F,5090។​

តាមប្រភពពីសមត្ថកិច្ច សង្កាត់ពងទឹកខណ្ឌដង្កោ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ពួកគាត់បានចេញល្បាត​តាមបណ្តោយផ្លូវ ៣០ម៉ែត្រ​ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ នឹងខណ្ឌដង្កោ ហើយបានឃើញជនសង្ស័យ២នាក់ជិះ២គ្រឿង ហើយបានឈប់នៅផ្លូវ៣០ម៉ែត្រ​ ភូមិកើតហេតុខាងលើ បន្ទាប់មកពួកគាត់មានការសង្ស័យ ហើយបានឃាត់ជនសង្ស័យម្នាក់ឈ្មោះងួន ផលី នឹងម៉ូតូមួយគ្រឿង បន្ទាប់មកជនសង្ស័យម្នាក់នៅក្បែរត្រូវ ជាមិត្តភក្តិជនសង្ស័យខាងលើ ហើយបានជិះម៉ូតូ១គ្រឿងទៀតរត់ បន្ទាប់មកកម្លាំងនគរបាល ប៉ុស្តិ៍ពងទឹកនាំយកទៅសួរនាំ ។

ពេលភ្លាមៗនោះ ជនសង្ស័យម្នាក់ដែលជាមិត្តជនសង្ស័យម្នាក់ដែលសមត្ថកិច្ច ឃាត់យកទៅសាកសួរ បានតេហៅមិត្តម្នាក់ទៀត ឲ្យជូនខ្លួនទៅប្តឹង​សមត្ថកិច្ច ប៉ុស្តិ៍ភ្លើងឆេះរទេះ ថាមានក្រុមចោប្លន់មិត្តភក្តរបស់ខ្លួន បណ្តាលឲ្យគាត់ភ័រត់ចេញពីកន្លែងកើតហេតុ ហើយនៅពេលភ្លាមៗនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ​ដោយសួរនាំ មិនមែនទឹកដីរបស់ខ្លួន ហើយថាជាទឹកដីសង្កាត់ពងទឹក ហើយបានហៅកម្លាំង​នគរបាល ប៉ុស្តិ៍ពងទឹក ឲ្យយកជនសង្ស័យដើម្បីទទួលបណ្តឹង ស្រាប់តែកម្លាំង​នគរបាល​ប៉ុស្តិ៍ពងទឹក​មកដោយឃើញជនសង្ស័យខាងលើ ដែលរត់នៅកន្លែងកើតហេតុ ហើយឃាត់ជនសង្ស័យខាងលើតែម្តងទៅ ​។​

ប្រភពបានបន្តទៀតថា​ ខណៈកម្លាំងនគរបាលប៉ុស្តិ៍ ពងទឹកបាននាំ ជនសង្ស័យយកទៅសួរម្នាក់ក្រោយដោយរូបគាត់មិនដឹងជាសមត្ថកិច្ច ហើយមិនដឹងលើករណីគ្រឿងញៀនឡើយ តែសមត្ថកិច្ចបានឆែកម៉ូតូ ដែលនាំមកក្រោយដោយមានកាំបិតប័ងតោ នៅក្នុងកែបម៉ូតូហើយឃាត់ជនសង្ស័យទាំង២នាក់តែម្តង ហើយ​បន្ទាប់មក ដោយទីកន្លែងកើតហេតុ ​ជាទឹកដីរបស់ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍ ចោមចៅ​២​ ហើយបានប្រគល់ជនសង្ស័យនិងម៉ូតូទាំង២គ្រឿង ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ដើម្បីសួរនាំបន្ត។​

ក្រោយពេលកើតហេតុ​ជនសង្ស័យ​ទាំង២នាក់ខាងលើ​ ត្រូវបានកម្លាំង​នគរបាល​ប៉ុសិ៍្តនគរបាលចោមចៅ២ បានកសាងសំណុំរឿងបញ្ជូនទៅជំនាញខណ្ឌចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖