ព័ត៌មានទាន់ហេតុការណ៍៖

លោកង៉ោ ម៉េងជ្រួន ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្តបានរៀបចំ ពិធីប្រកាសតែងតាំង លោក ង៉ោ ម៉េងជ្រួន ចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រារព្វឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង ដ៏ ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រីសួងមហាផ្ទៃ​ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក សួន បវរ អភិបាលខេត្តនិង មានការចូលរួម ពីលោក ព្រះរាជអាជ្ញា មេយោធា ស្នងការ មេបញ្ជាការ កងរាជអាវុធហត្ថ ថ្នាក់ដឹកនាំមន្ទីរមន្ត្រីរាជការជុំវិញខេត្តប្រមាណជាង ៣០០នាក់៕ សុខ ខេមរា

 


ចែករំលែក៖