ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ទូ លីងស៊ីន ប្រធានគណកម្មការសភាប្រជាជនខណ្ឌស៊ីឆឹង មកកាន់ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ដែលបានចង់សម្ព័ន្ធមេត្រីភាពគ្នាកន្លងមក នៅសណ្ឋាគារសុខាភ្នំពេញ ដោយភាពរាក់ទាក់បំផុត ។
ក្រោយពីការទទួលបដិសណ្ឋារកិច្ចអាហារពេលព្រឹករួចរាល់ នៅវេលាម៉ោង ០៩ព្រឹក គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានបន្តទទួលដំណើរគណៈប្រតិភូអញ្ជើញទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងកំណើតនៃរាជធានីភ្នំពេញ ។
បន្ទាប់ពីការទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំរួចមក នៅវេលាម៉ោង ១០និង១៥នាទី គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ទស្សនាសារមន្ទីរជាតិ ដើម្បីស្វែងយល់អំពីវត្ថុបុរាណជាតិ ស្នាដៃខ្មែរ កេរ្តិ៍ដំណែលវប្បធម៌នានា នៅក្នុងសារមន្ទីរ ។
នៅវេលាម៉ោង១០និង៥០ នាទី គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង ទស្សនារដ្ឋាករស្វយ័ត្នផ្សារធំថ្មី និងបន្តដំណើរ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនរូប នៃ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រមទាំងថតរូបអនុស្សាវរីយ៍ ។ បន្ទាប់មកទៀត គណៈប្រតិភូទាំងពីរបានអញ្ជើញពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានម្លិះ ។
នៅវេលាម៉ោង៣រសៀលថ្ងៃ ខែឆ្នាំដដែល គណៈប្រតិភូខណ្ឌដូនពេញ ដឹកនាំដោយ លោក ឈឹម ឌីណា បានបន្តទទួលដំណើរគណៈប្រតិភូខណ្ឌស៊ីឆឹង នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចូលទស្សនាព្រះបរមរាជវាំង ក្រោយពីទស្សនារួច គណៈប្រតិភូខណ្ឌស៊ីឆឹងបានអញ្ជេីញទៅសណ្ឋាគារសុខាភ្នំពេញ ដេីម្បីត្រៀមចូលរួមពិធី នាថ្ងៃច័ន្ទបន្តទៀត ៕ស តារា