ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវចុះបង្រ្កាបសង្វៀនបញ្ជល់មានដ៏ធំ និងល្បីឈ្មោះមួយកន្លែងនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ៖ សង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលចំណាយការសាងសង់អត់រាប់ម៉ឺនដុល្លារ និងបើកសម្ភោធឲ្យលេងយ៉ាងគគ្រឹកគគ្រេងលេងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើតច្បាប់ និងសមត្ថកិច្ចនោះ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបង្រ្កាប រុះរើ និងបិទទីតាំងនេះជាស្ថាពរតែម្តង។

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលដឹកនាំការបង្រ្កាបបានឲ្យដឹងថា ការបង្រ្កាបខាងលើធ្វើឡើងដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោកផ្ទាល់ ដោយនាមដឹកនាំកម្លាំងចម្រុះ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអជ្ញារងអមសាលាដំបូងខេត្តផង។

លោកបានបន្តទៀតថា ជាលទ្ធផល កម្លាំងបានរកឃើញ និងរឹបអូស បានមាន់គក៥ក្បាល ស៊ុមក្រុងមាន់ ចំនួន៤៥ តុអាប៉ោង១ សៀវភៅផ្គូរផ្គងមាន់២ក្បាល វិក្កយបត្រ៨៣ដុំ បង់រំខ្នាយមាន់ និងសម្ភារមួយចំនួនផងទៀត។ ចំណែកមនុស្សដែលនិយមមកលេងភ្នាល់បញ្ជល់មាន់នោះបានរត់គេចខ្លួន បាត់អស់ ដែលនេះទំនងជាពួកគេដឹងផែនការមុន ៕ ភ្នំដា


ចែករំលែក៖