លោក Gennaro Gattusoអ្នកចាត់ការថ្មីក្លិបAC Milan បានចាត់ទុកមួយគ្រាប់ចុង ក្រោយរបស់អ្នកចាំទីក្លិប Beneventoហាក់បីដូចជាធ្វើឲ្យគាត់ពិសេសអ្នកគាំទ្រ ឈឺចាប់ជាងយកកាំបិតមកចាក់ទៅទៀត។
អតីតខ្សែបម្រើក្លិប AC Milan នេះទើបតែមកជំនួសតំណែងរបស់លោក Vincenzo Montellaហើយប្រកួតដំបូងដែលគាត់ដឹកនាំគឺត្រូវប៉ះក្រុមខ្សោយBeneventoដែលចាញ់ចំនួន១៤ប្រកួតចាប់គ្នា។
ក្នុងការប្រកួតនោះក្លិបAC Milanបាននាំមុខមុន 2-1 រហូតដល់ជិតចប់ការប្រកួតទៅ ហើយក្នុងពេលម៉ោងបន្ថែមប៉ុណ្ណោះ អ្នកចាំទី Alberto Brignoli របស់ក្លិបBeneventoដែលជា ម្ចាស់ផ្ទះឡើងមកតែតបាល់បញ្ចូលទីធ្វើឲ្យពួកគេតាមបានស្មើ 2-2 រហូតដល់ចប់ការប្រកួត។
លោកGennaro Gattuso បានថ្លែងទៅកាន់សារព័ត៌មាន Sky Italiaថា “ខ្ញុំមិនដែលរំពឹង ថាបានទទួលការឈឺចាប់បែបនេះឡើយ។ វាឈឺចាប់ជាងយកកាំបិតមកចាក់ទៅទៀត។ លទ្ធផល 2-1 ក្នុងនាទីទី៩៥ខ្ញុំគិតថាឈ្នះទៅហើយ។ ចុងក្រោយខ្ញុំគិតថាឲ្យវា ទៅតាមវាសនាទៅចុះ។ អ្វីដែលត្រូវបន្តទៀតគឺខិតខំធ្វើឲ្យក្រុមប្រសើឡើង” ៕ ដេវីត