ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៤នាក់ដាក់អត្តសញ្ញាណប័ណ្ណនៅ”មជ្ឈមណ្ឌលឱកាសការងារខ្ញុំ”ដល់ពេលដកវិញអត់បានរត់រកនគរបាលឲ្យជួយ

ចែករំលែក៖

ភ្នំពេញ៖ យុវជនចំនួន៤នាក់ បានដាក់ពាក្យចូលធ្វើការងារនៅក្នុងក្រុមហ៊ុន “មជ្ឈមណ្ឌលឱកាសការងារខ្ញុំ” ដោយបានធ្វើកិច្ចសន្យា ទាំងមិនទាន់បានស្គាល់ពីទីតាំងក្រុមហ៊ុន និងការងារដែលខ្លួនត្រូវធ្វើជាអ្វីផង ហើយក្រុមហ៊ុននោះបានតម្រូវឲ្យដាក់ទាំងអត្ត សញ្ញាណប័ណ្ណផងដែរ លុះក្រោយពេលធ្វើកិច្ចសន្យារួចដាក់ទាំងអត្តហើយរួចរាល់ ទើបពួកគេនាំគ្នាទៅកាន់ក្រុមហ៊ុន។ លុះពេលទៅ ដល់បានឃើញការងារលំបាក មិនអាចធ្វើកើតព្រោះជាការងារលីសែងនោះ ពួកគេបានប្ដូរចិត្តលែងធ្វើនិងបានសុំយកអត្តសញ្ញាណ ប័ណ្ណពីក្រុមហ៊ុននោះវិញ។

ព្រោះការចាកចេញពីស្រុកកំណើតមករកការងារធ្វើនោះ ពួកគេបានដឹងថាក្រុមហ៊ុនខាងលើជ្រើសរលស កម្មករតាមវិទ្យុប៉ុណ្ណោះ ប៉ុន្តែពេលនោះខាងក្រុមហ៊ុននោះមិនព្រមឲ្យវិញឡើយ ទើបពួកគេនាំគ្នាធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីឲ្យជួយដកយកអត្តសញ្ញាណប័ណ្ណរបស់ពួកគេមក។

យុវជនទាំងខាងលើនោះ១,ឈ្មោះ១,នាក់ឌី អាយុ២៣ឆ្នាំ ២,ប៉ាក ពុំ អាយុ២៤ឆ្នាំ ៣,ទាម ទី អាយុ២០ឆ្នាំនិង៤,ឈ្មោះលាង មករា អាយុ២០ឆ្នាំ អ្នកទាំងបីនាក់មានទីលំនៅក្នុងភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្វីដែលធ្វើឲ្យយុវជនទាំងនោះមានការខកចិត្តនោះ គឺទៅដល់ប៉ុស្ដិ៍ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ម្នាក់ ឈ្មោះកែម ភក្ដី បានហៅពួកគេទៅអង្គុយជុំគ្នា នៅលើបង់ថ្មក្រោមដលមស្វាយ១ដើម ហើយបានយកក្រដាស់កិច្ចសន្យា១ច្បាប់ ដែលយុវជនទាំងនោះធ្វើជាមួយថៅកែ និងបានអាននូវខ្លឹមសារកិច្ចសន្យាផង និងពន្យល់ដល់ពួកគេផង ឮរហូតដល់ចាប់ចុងចប់ដើម។

ប៉ុន្តែទីបំផុតមន្រ្តីនគរបាលរូវនោះ មិនបានជូនពួកគេទៅយកអត្តសញ្ញាណប័ណ្ណវិញឡើយ ហើយព្រមទាំងបន្លឺវាចារថា《បងជួយពួកអូនឯងមិនបានទេ នគរបាលមិនអាចធ្វើអ្វីដែលខុសច្បាប់បានឡើយ ព្រោះប្អូនឯងទាំងអស់គ្នាបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនអស់ហើយ 》 ដែលការនិយាយបែបនេះ មន្រ្តីនគរបាលខាងលើមិនទាន់ទាំងបានជួបនិយាយគ្នាជាមួយតំណាងក្រុមហ៊ុននោះមួយម៉ាត់ ដើម្បីសុំហកអត្តសញ្ញាណប័ណ្ណឲ្យយុវជនទាំង៣នាក់នោះ ឲ្យដឹងថាបានឬមិនបាននៅឡើយ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលអានខ្លឹមសារក្នុងកិច្ចសន្យា និងពន្យល់ដល់យុវជនខាងលើចប់ មេឃក៏ធ្លាក់ភ្លៀងល្មម ទលបនាំគ្នាក្រោកដើរចេញពីបង់ក្រោមដើមស្វាយនោះ ហើយក្រុមយុវជនទាំង៣នាក់ បានអស់សង្ឃឹមហ៉ាងខ្លាំង ព្រោះតែពួកគេ ខំរត់រកឲ្យនគរបាលជួយ តែបែរជាមិនជួយពួកគេនិងហាកមានភាពលម្អៀងទៅរកខាងក្រុមហ៊ុនទៅវិញនោះ។

បន្ទាប់មកពួកគេបាន នាំគ្នាដើរចាកចេញពីប៉ុស្ដិ៍នគរបាលចោមចៅ១ ទាំងមេឃកំពុងភ្លៀងដោយមិនខ្វល់ពីការទទឹកសម្ភារៈជាប់ខ្លួនឡើយ និងក្នុងចិត្ត ក្ដៅដូចភ្លើង ដែលក្ដៅមួយគឺក្ដៅជាមួយក្រុមហ៊ុន “មជ្ឈមណ្ឌលឱកាសការងារខ្ញុំ” មិនព្រមប្រគល់អត្តសញ្ញាណប័ណ្ណឲ្យមកវិញ និងក្ដៅមួយទៀតគឺក្ដៅជាមួយនគរបាលប៉ុស្ដិ៍ចោមចៅ១ឈ្មោះ កែម ភក្ដី ដែលមិនបានជួយដល់ពួកគេ បានតែវោរហាសាស្រ្តអត ប្រយោជន៍បន្តិចសោះ ដោយគ្មានសង្ឃឹមនិងគ្មានកនកលែងទីពឹង បើទៅកន្លែងផ្សេងក្រែងប៉ះចំនគរបាល មានចរិកដូចនគរបាល ប៉ុស្ដិ៍ចោមចៅ១ម្នាក់នេះទៀត ទើបយុវជនទាំងនោះសុខចិត្តត្រឡប់ទៅស្រុកកំណើតវិញសិន៕ សុខាសែនជ័យ


ចែករំលែក៖