ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពិភពលោកមានការប្រែប្រួល គួរឲ្យកត់សម្គាល់ ពិសេសគឺការវិវឌ្ឍឆ្ពោះទៅរកភាពតានតឹង ប្រឈមមុខដាក់គ្នា ច្រើន ជាងការផ្សះផ្សា ស្វែងរកសន្តិភាព។ ចំណុចក្តៅនៅក្នុង រយៈពេលប៉ុន្មាន ថ្ងៃកន្លងមក គឺផ្តោតសំខាន់ជុំវិញ ឧបទ្វីប កូរ៉េ និងនៅតំបន់មជ្ឈិមបូព៌ាដដែល ។ ក្នុងនោះមានអាមេរិកទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមជារបស់អីុស្រាអែល ដែល ពិភពលោកមិន ទទួលស្គាល់ជាដើម។
អំពីនយោបាយពិភពលោកៈ
ការអនុវត្តនយោបាយអាត្មានិយម សម្ពន្ធមិត្តនិយម …របស់ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានធ្វើឲ្យប្រទេសជាច្រើននៅជុំវិញពិភពលោក បាត់បង់ ទំនុកចិត្តលើអាមេរិក ក្នុងនោះមានទាំង ប្រទេសដែលនៅជាប់ព្រំដែនជាមួយអាមេរិកផងដែរ ដូចជាកាណាដានិងមិុចស៊ីកូ ជាដើម។ នយោបាយអាត្មានិយមរបស់ លោកត្រាំ ត្រូវបានអ្នកវិភាគចាត់ទុកថាជាការចាប់ផ្តើម ធ្វើឲ្យពិភពលោកកាន់តែ បែកបាក់ ឆ្ពោះទៅរកសង្គ្រាមលោក លើក ទីបី។ ប្រទេសដែលគាំទ្រអាមេរិក គឺត្រូវ រហូត ចំណែកប្រទេសមិនគាំទ្រ គឺឃើញ តែខុសគ្រប់ពេល។
នយោបាយរបស់លោកត្រាំដែលធ្វើឲ្យពិភពលោករងផល ប៉ះពាល់នោះគឺ នយោបាយ អាមេរិកជាដំបូង«American First» ។ នយោបាយនោះគឺពិតជាធ្វើឲ្យ អាមេរិកខ្លាំង ប៉ុន្តែអាមេរិកត្រូវបាត់បង់អ្វី ដែលនៅជុំវិញខ្លួន គឺប្រទេសជាមិត្ត ។ ជាកស្តែងការ ដែលប្រធានាធិបតីកាណាដា បានងាកចេញពីអាមេរិកទៅរកចិនវិញនោះគឺ ដើម្បីធានាដល់ស្ថិរភាព នយោ បាយសេដ្ឋកិច្ចរបស់ខ្លួន។នាយករដ្ឋមន្ត្រីកាណាដា កំពុងបំពេញទស្សនកិច្ចរយៈ ពេលបួនថ្ងៃនៅប្រទេសចិន។ នៅថ្ងៃចន្ទនេះ ក្នុងខណៈដែលកាណាដា កំពុងមានទំនាក់ទំនងរអាក់រអួលជាមួយសហរដ្ឋ អាមេរិក លោក ទ្រូដូ (Justin Trudeau) បានរកឃើញដៃគូថ្មី និងបានចុះហត្ថលេខាជាមួយសមភាគីចិនលោក លី ខឺជាំង លើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចំនួនបី។
ប្រមុខរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើគម្រោងផែនការសកម្មស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលផង និងលើពិធីសារពីរនៃកិច្ចព្រមព្រៀង ស្តីពី ផលិតផលចំណីអាហារ។
ក្រៅពីនេះគឺការទទួលស្គាល់តំបន់ ហ្ស៊េរុយសាឡឹម គឺជាទីក្រុង របស់អីុស្រា អែល ត្រូវបានសហគមន៍អន្តរជាតិប្រឆាំង ក្នុងនោះមានប្រទេសអារ៉ាប់ បានថ្កោល ទៅអាមេរិកថា កំពុងធ្វើឲ្យទឹកដីអ៊ិស្លាមបាត់បង់កាន់តែច្រើនឡើង។ ការសម្រេចរបស់លោកត្រាំបានប៉ះពាល់យ៉ាងខ្លាំងដល់ ប្រទេស អារ៉ាប់ ដែលជាសម្ពន្ធមិត្តអាមេរិក ទាំងនោះហើយបានធ្វើឲ្យ អារ៉ាប់ត្រូវ ប្រឈមមុខជាមួយអាមេរិក។
ស្ដេចអារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz Al Saud បានធានាអះអាងចំពោះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថាការទទួលស្គាល់ និងការ ផ្លាស់ប្តូរទីតាំង ស្ថានទូតទៅក្រុងហ្សេ៊រុយ សាឡឹម គឺជាជំហានដ៏គ្រោះថ្នាក់មួយ ដែលនឹងជះឥទ្ធិពលអវិជ្ជមាន និងធ្វើឲ្យ ជនមូស្លីមរងផលវិបាកនៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ។
កាលពីថ្ងៃទី៥ខែធ្នូ ប្រធានាធិបតីអាមេ រិកដូណាល់ ត្រាំ បានទូរស័ព្ទពិភាក្សាជា មួយប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas ដោយលោកបានប្រកាសពីគោលបំណងរបស់អាមេរិក ក្នុងការប្តូរទីតាំងស្ថានទូតពីទីក្រុង Tel Aviv ប្រទេស អីុស្រាអែលទៅកាន់ទីក្រុង ហ្ស៊េរុយសា ឡឹមវិញ។
ការិយាល័យប្រធានាធិបតី ប៉ាឡេស្ទីន បានបញ្ជាក់ថា ប្រមុខដឹកនាំប៉ាឡេស្ទីន បញ្ជាក់ថា សកម្មភាពប្តូរស្ថានទូតរបស់ អាមេរិកគឺជារឿងគ្រោះថ្នាក់ និងជាការ បំផ្លាញដល់សន្តិភាពនៅក្នុងតំបន់មជ្ឈិម បូព៌ា និងនៅលើពិភពលោកទាំងមូល។
សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃទី៥ ខែធ្នូបានព្រមានអាមេរិកសាជាថ្មីម្តងទៀតថា ការ ទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានី របស់អ៊ីស្រាអែល មានន័យស្មើនឹងការ រំលោភឈ្លានពានអារ៉ាប់។ នៅថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំបន្ទាន់ នៃអ្នកតំណាង បណ្តាប្រទេសអារ៉ាប់ នៅទីក្រុងគែរ សម្ព័ន្ធអារ៉ាប់បានយល់ស្របគ្នាពីផលវិបាកដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដែលកើតឡើង បើសិន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ហ្សេ៊រុយសាឡឹមជា រដ្ឋធានីអ៊ីស្រាអែល។
អំពីអសន្តិសុខៈ
ក្រុមអ្នក វិភាគបានលើកឡើងថា សង្គ្រាមអាចផ្ទុះចេញពីមជ្ឈិមបូព៌ា ច្រើន ជាង ចេញពីឧប្ទ្វីបកូរ៉េ ដោយសារតែតំបន់ ទាំងនោះ មានសក្តានុពលសេដ្ឋកិច្ចច្រើនជាងនៅ ឧប្ទ្វីកូរ៉េ។ ការសម្រេចរបស់ប្រធានាធិបតីអាមេរិក ក្នុងការរើស្ថានទូតប្រចាំនៅទីក្រុង តែលអាវី ប្រទេសអីុស្រាអែលទៅកាន់តំបន់ហ្សេ៊រុយសាឡឹម នឹងធ្វើឲ្យ ក្រុមប្រទេសអ៊ិស្លាម ក្រោកឡើងតវ៉ាជាមួយអាមេរិក ហើយអាចនឹងមានការវាយប្រហារនៅទីនោះ។
វិបត្តិនៅប្រទេសកាតារៈ
ជំនួបកំពូល ប្រចាំឆ្នាំ នៃ ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រពែក្ស ដែល មានប្រទេសចំនួន៦ ជាសមាជិក (អារ៉ាប៊ី សាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម កាតារ គុយ វ៉ែត បារ៉ែន និងអូម៉ង់) ជំនួបកំពូលនេះ រៀបចំឡើងនៅក្នុងបរិបទ ដែល សមាជិក របស់ក្រុមប្រឹក្សា កំពុងតែប្រេះឆាគ្នា ក្នុង វិបត្តិជាមួយកាតារ។
ចាប់តាំងពីកកើតឡើង នៅឆ្នាំ ១៩៨១ នេះជាលើកទី១ដែលក្រុមប្រឹក្សា សហ ប្រតិបត្តិការឈូងសមុទ្រពែក្ស ប្រឈម នឹងវិបត្តិរង្គោះរង្គើ មិនធ្លាប់មាន ដោយ សារតែការប្រេះឆាគ្នា រវាងប្រទេស សមាជិក ពោលគឺរវាងកាតារ ហើយនឹង ប្រទេសសមាជិកដទៃទៀត ដែលនាំមុខ ដោយអារ៉ាប៊ីសាអ៊ូឌីត។
ក្រៅពីនេះ សង្គ្រាមវាយប្រហារគ្នានៅក្នុងប្រទេសយេមែ៉នកានតែខ្លាំងឡើងហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមានអ្នកស្លាប់ជាច្រើន ដោយការវាយ ប្រហារគ្នា រវាងកម្លាំងទាហាន គាំទ្រអតីត ប្រធានាធិបតី នឹងក្រុមឧទ្ទាមហ៊ូធី ។
នៅក្នុងប្រទេសយេម៉ែន លោកអតីត ប្រធានាធិបតីអាលី អាប់ដាឡា សាឡេះបានស្លាប់នៅក្រោមគ្រាប់កាំភ្លើងរបស់ក្រុម ប្រដាប់អាវុធហ៊ូធី។ ក្នុងអាយុ ៧៥ឆ្នាំ និងបានកាន់តំណែងប្រធានាធិបតីរយៈពេល ៣៣ឆ្នាំ លោកសាឡេះត្រូវបានចលនាមហាជននៃបដិវត្តន៍អារ៉ាប់ទម្លាក់ពីអំណាចកាលពីឆ្នាំ ២០១២។ តែតាំងពីពេលនោះ មក យេម៉ែនត្រូវបានពុះចែកជាពីរ គឺម្ខាងគ្រប់គ្រងដោយក្រុមប្រដាប់អាវុធហ៊ូធី សហការជាមួយលោកសាឡេះ និងនៅ ម្ខាងទៀត គ្រប់គ្រងដោយលោកប្រធានា ធិបតីមែនស៊ូ ហាឌីដែលជាប់ឆ្នោត។
វិបត្តិនៅឧបទ្វីបកូរ៉េៈ
សកម្មភាពសាកល្បងកាំជ្រួចមីស៊ីល របស់កូរ៉េខាងជើង និងការធ្វើសមយុទ្ធ របស់អាមេរិកនិងកូរ៉េខាងត្បូង បានក្លាយ ជារឿងធម្មតាទៅហើយ ។ ប៉ុន្តែអ្វីដែល ចាប់អារម្មណ៍បំផុតនោះគឺការសាកល្បង មីស៊ីលឆ្លងទ្វីបជាលើកចុងក្រោយកាលពីថ្ងៃទី២៩ខែវិច្ឆិកា បានធ្វើឲ្យអាមេរិក ភ័យ ខ្លាចយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះអាមេរិកបានចាប់ផ្តើមដំណើរការប្រព័ន្ធប្រកាស អាសន្ន នៅលើកោះហាវ៉ៃ ។ ក្រៅពីនេះ អាមេរិកក៏បានជម្លៀសពលរដ្ឋ គ្រួសារយោធាចេញពីប្រទេសកូរ៉េខាងត្បូង ផងដែរ។
ជាមួយគ្នានេះទីក្រុងតូក្យូជប៉ុន ក៏បាន ធ្វើលំហាត់សម ដែលមានការចូលរួមពី ពលរដ្ឋរាប់លាននាក់ នៅពេលដែលទទួល បានការប្រកាសអាសន្ន ពលរដ្ឋជប៉ុនត្រូវប្រើរយៈខ្លីបំផុត ក្នុងការភៀសខ្លួនទៅកាន់ទីកន្លែងលាក់ខ្លួន គេចពីការវាយប្រហារ ដោយបរមាណូ។
អំពីភេរវកម្មៈ
ដោយសារតែសកម្មភាព នយោបាយបាយនិងសន្តិសុខពិភពលោកតានតឹង បញ្ហាភេរវកម្ម ក៏មិនត្រូវបានប្រព័ន្ធផ្សព្វ ផ្សាយនានាចាប់អារម្មណ៍ច្រើនដែរ រយៈពេល ចុងក្រោយនេះ។
សម្ពន្ធមិត្តប្រឆាំងភេរវកម្ម ដឹកនាំដោយ អាមេរិកបាន ប្រកាសឲ្យដឹងថាក្រុមភេរវ កម្ម ប្រមាណ៣ពាន់នាក់កំពុងតែព្យាយាមការពារទីតាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់។
លោកRyan Dillon មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា«តាមការវាយតម្លៃនាពេលបច្ចុប្បន្ន មានក្រុមភេរវកម្ម IS ប្រមាណ តែ៣ពាន់នាក់ប៉ុណ្ណោះ នៅក្នុងប្រទេស អីុរ៉ាក់និងស៊ីរី ហើយក្រុមភេរវកម្មទាំងនោះនៅតែជាការគំរាមកំហែងដដែល ប៉ុន្តែ យើងនៅតែបន្តសកម្មភាព វាយប្រហារ កម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីទីនោះ ៕ ម៉ែវ សាធី