ព័ត៌មានទាន់ហេតុការណ៍៖

ឡានកាមរីបើកល្បឿនលឿនដីហុយខ្លាំងមើលផ្លូវមិនច្បាស់បុកជាមួយម៉ូតូរបួស២នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ រថយន្តកាមរី គូថស្វិត១គ្រឿង បើកល្បឿនលឿនដីហុយខ្លាំងមើលផ្លូវមិនច្បាស់បុកម៉ូតូ១គ្រឿង ធ្វើឲ្យរបួសធ្ងន់ ២នាក់។

ហេតុការណ៍កើតឡើង វេលាម៉ោង ៤និង៣០ នាទីរសៀល ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រភពពីសមត្ថកិច្ចថ្លែងថា រថយន្តម៉ាកកាមរី(កាលីហ្វញ៉ា) ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ.2B-9778 បុកជាមួយម៉ូតូ ម៉ាកស៊ូមើអុិច ពណ៌ខ្មៅ លាយ ស គ្មានស្លាកលេខ បើកបរបញ្រ្ចាសទិសគ្នា ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីនេះបណ្តាលឲ្យភាគីម៉ូតូ របួសធ្ងន់ ០២នាក់ ដែលមានឈ្មោះ ខន​ វិត ភេទប្រុស អាយុ​១៥ ឆ្នាំ បាក់ជើងខាងស្តាំ និងឈ្មោះ ខន ណាវី ភេទ ស្រី អាយុ ១៤ឆ្នាំ បាក់ភ្លៅទាំងសងខាង អ្នកទាំងពីរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រភពបន្តថា ហេតុការណ៍កើតឡើងដោយមូលហេតុ បណ្តាលមកពីរថយន្តកាមម៉ារីបើកល្បឿនលឿន ដីហុយខ្លាំង មើលផ្លូវមិនច្បាស់ ៕ សុខ ខេមរា


ចែករំលែក៖