ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «យើងចាំបានថា “៧ថ្ងៃក្នុង១អាទិត្យ” ចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ គឺជាថ្ងៃដែលពលរដ្ឋខ្មែរគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ឋិរស់រានមានជីវិត និងសិទ្ឋិទទួលទានអាហារគ្រប់គ្រាន់។ តែថ្ងៃអាទិត្យ ទី ១០ ធ្នូនេះ គឺជាថ្ងៃនៃទិវាសិទ្ឋមនុស្សអន្តរជាតិដែលពលរដ្ឋទូទាំងពិភពលោកបានចូលរួមអបអរសាទរ។ ថ្ងៃ៧ មករា ១៩៧៩ គឺបាននាំមកវិញនូវសិទ្ឋិសេរីភាព និងវឌ្ឍនះភាពសម្រាប់ពលរដ្ឋកម្ពុជារហូតមកដល់សព្វថ្ងៃ។
សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស សប្បាយរីករាយ នៅក្នុងថ្ងៃអាទិត្យទី ១០ ធ្នូ នៃទិវាសិទ្ឋិមនុស្សអន្តរជាតិ និងសូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស»៕