ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកឆ្លងផ្លូវត្រូវម៉ូតូបុកពីចំហៀងកិនជាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងមិនសណ្តោងកន្ទុយបានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តកិនម៉ូតូជប់ក្រោមកង់រងការខូចខាត រីឯម្ចាស់ម៉ូតូរងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវវេងស្រេង កែងផ្លូវឌួងងៀប ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហុីយាន់ដាយ ប្រភេទ រថយន្តកុងតឺន័រ ពណ៌ស មិនមានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតបតឆ្វេងបំណងទៅផ្លូវឌួងងៀប ភ្លាមនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក shogun ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K 5955 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរថយន្ត កិនអូសជាង៥ម៉ែត្រ សំណាងម្ចាស់ម៉ូតូរបួសស្រាល ចំណែកម៉ូតូរងកាខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចេញថ្លៃខូចខាតទៅលើម្ចាស់ម៉ូតូចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖