ព័ត៌មានទាន់ហេតុការណ៍៖

ករណីបុរសជនបរទេសបាត់ខ្លួនត្រូវគេឃើញដេកស្តូកស្តឹងអត់បាយក្រហាយទឹកក្នុងអូបរ័តូចអណ្តែតលើទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីបុរសជនបរទេសម្នាក់ ដែលមានការអះអាងថា បានបាត់ខ្លួនជាមួយកូនអូបរ័តូច ពណ៌ខៀវមួយគ្រឿង លើផ្ទៃសមុទ្រជាច្រើនថ្ងៃកន្លងមកនេះ ត្រូវបានបុគ្គលិកទូកទេសចរណ៍ របស់ក្រុមហ៊ុន G.T.V.C speed boat កម្ពុជា របស់ លោកឧកញ៉ាទៀ វិចិត្រ ប្រទះឃើញជនបរទេសរូបនោះ ដេកស្តូកស្តឹងអត់បាយក្រហាយទឹកក្នុងអូបរ័តូចអណ្តែតនៅលើសមុទ្រប្រជុំកោះរ៉ុងនាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ និងបានធ្វើការជួយសង្គ្រោះនាំយកទៅកាន់ដីគោកលើកោះហើយនិងថា ប្រសិនបើមិនបានជួយសង្គ្រោះទាន់ពេលទេ ជនបរទេសរូបនេះអាចនឹងរងគ្រោះដល់ជីវិត។

ករណីនេះបើយោងតាមសេចក្តីរាយការណ៍ពីមហាជនខ្លះថា ជនបរទេសរូបនេះគេសង្សយ័ថាបានលួចយកកូនអូបរ័គេ ហើយជិះគេចខ្លួនចូលទៅក្នុងសមុទ្រ រួចក៏ត្រូវរលកផាត់នាំយកអូបរ័ទៅក្នុងលំហសមុទ្រទឹកជ្រៅច្រើនថ្ងៃ ទម្រាំបានជួយសង្គ្រោះ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុពិត ថា ជាករណីចោរកម្ម ឬជាករណីជិះអូបរ័វង្វេងទិសក្នុងសមុទ្រ៕ ឆ្លាម សមុទ្រ


ចែករំលែក៖