ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ នៅកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញថ្លែងសុន្ទរកថា បើកសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនា ស្តង់ផលិតផលទំនិញជាច្រើនដែលបានដាក់បានដាក់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ។

ពិព័រណ៍នេះ មានរយៈពេលចាប់៣ថ្ងៃទី១៥ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីបណ្ដាប្រទេសក្នុងតំបន់ រួមមាន៖ ប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា សរុបចំនួន ១៩៨ក្រុមហ៊ុន ដែលមានស្ដង់សរុបចំនួន ២៨៦ស្ដង់។

ពិព័រណ៍នេះ មានតាំងបង្ហាញ នូវផលិតផល និងសេវាជាច្រើនប្រភេទ ដូចជា៖ ផលិតផលកសិកម្ម និងសិប្បកម្ម, ផលិតផលធ្វើ ពីសូត្រ វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ, ក្រណាត់, វាយនភណ្ឌ និងសម្លៀកបំពាក់, ប្រដាប់ ប្រដាប្រើប្រាស់ប្រចាំថ្ងៃ, សម្ភារតុបតែងក្នុងគេហដ្ឋាន, គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ, គ្រឿង សម្អាង, គ្រឿងសង្ហារិម, ផលិតផលឱសថ, ផលិតផលបា្លស្ទីក, ម្ហូបអាហារកែច្នៃ, គ្រឿងឧបភោគ-បរិភោគ, ភេសជ្ជៈ, គ្រឿងអេឡិចត្រូនិក, កុំព្យូទ័រ, សម្ភារសំណង់, ផលិតផលសម្រាប់បម្រើសេវា សណ្ឋាគារ, ទេសចរណ៍ អប់រំ និងធនាគារ ជាដើម៕


ចែករំលែក៖