ខេត្តតាកែវ៖ កញ្ឆដែលត្រូវប្រជាពលរដ្ឋលួចដាំ ដោយសារតែមានឈ្មួញវៀតណាមមកបញ្ជាទិញក្នុងតម្លៃថ្លៃ បើទោះបីជាដឹងខុសច្បាប់ក៏ដោយ ហើយឃើញតែសមត្ថកិច្ចបង្រ្កាបមិនចេះអស់មិនចេះហើយ ហើយពុំដែលឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ ហើយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៦និង៣០នាទីព្រឹក ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកគិរីវង់ បានល្បាតត្រួតពិនិត្យទីតាំងដាំដំណាំកញ្ឆាខុសច្បាប់នៅចំណុចដុបដាថ្លាត់ ហើយក៏បានប្រទះឃើញទីតាំងដែលជនល្មើសលួចទន្ទ្រានដីភ្នំដាំដំណាំកញ្ឆាចំនួន១៥ទីតាំង និងបានដកបំផ្លាញចោលនូវដើមកញ្ឆាចំនួន៦.៣២១ដើម និងអាងប្រស់ទឹកចំនួន១៥អាង ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ភ្នំដា