ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងទឹកអាហ្សង់ទីនបាត់បង់តំណែងក្រោយហេតុការណ៍លិចនាវាមុជទឹក

ចែករំលែក៖

កាលពីថ្ងៃទី១៧ ខែធ្នូ ក្រសួងការពារជាតិអាហ្សង់ទីនបានសម្រេចដកហូតតំណែងមេបញ្ជាការកងទ័ពជើងទឹក លោកSrurក្រោយហេតុការណ៍បាត់នាវាមុជទឹក ARA San Juan កាលពីខែវិច្ឆិកាកន្លងមក។

ប្រភពព័ត៌មានពីក្រសួងការពារជាតិ និងប្រធានាធិបតីអាហ្សង់ទីន Mauricio Marci បានបញ្ជាក់ថា នឹងអនុញ្ញាតឲ្យមន្ត្រីបញ្ជាការកម្លាំងទាហានជើងទឹកទាំងអស់សម្រាក់ពីការងារ។ មកទល់ពេលនេះមន្ត្រីទាហានជើងទឹកពីររូប ត្រូវបានដកហូតតំណែងក្រោយហេតុការណ៍បាត់នាវាមុជទឹក ដែលមាននាវឹកដល់ទៅ៤៤នាក់នៅខាងក្នុង ដោយមានស្ត្រីម្នាក់ផងដែរ ។

មន្ត្រីនាំពាក្យរដ្ឋាភិបាល អាហ្សង់ទីនមួយរូបកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បាននិយាយថា ក្នុងពេលមួយខែ បន្ទាប់ពីការបាត់នាវាមុជទឹក ដែលមានផ្ទុកនាយនាវិក ចំនួន៤៤នាក់ នៅក្នុងអាត្លង់ទិកខាងត្បូង អាហ្សង់ទីន បានដកតំណែងមេទ័ពជើងទឹកម្នាក់។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាហ្សង់ទីន បាននិយាយឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី Mauricio Macriបានសម្រេចចិត្ត ដកហូតតំណែង របស់នាយឧត្តមនាវី Marcelo Eduardo HipólitoSrur។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាត់នាវាមុជទឹកនេះ ក្តីសង្ឃឹមនៃការ ជួយសង្គ្រោះអ្នកនៅរស់ ត្រូវបានបោះបង់ចោល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដោយទ័ពជើងទឹកអាហ្សង់ទីន បាននិយាយថា ពួកគេស្វែងរកទ្វេដង លើសចំនួនពេលដែលអុកស៊ីសែន ក្នុងនាវាអាចផ្គត់ផ្គង់បាន ប៉ុន្តែការស្វែងរកនាវាមុជទឹកនោះជាអន្តរជាតិ នៅតែកំពុងប្រព្រឹត្តទៅដដែល៕ ម៉ែវ សាធី


ចែករំលែក៖