ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទំនុបទឹកល្បាតប្រទះឃើញជនសង្ស័យ៤នាក់ក៏ត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមមានសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនុបទឹកកំពុងល្បាតដល់ចំណុចខាងលើ មានការសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមួយម៉ាកនិច និងមួយគ្រឿងម៉ាកហុងដាc125ក៏ត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមមានសារធាតុញៀន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី ១-ឈ្មោះជា ហេង ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោគ មុខរបរ ជាងជួសជុលរថយន្ត ។ ឈ្មោះ ឃុន មករា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិតារៀម ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរគ្មាន ។ ទី៣-រៀម ប៊ែលី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះ218 សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោគ មុខរបរ លាយថ្នាំពណ៌ ។ ទី៤-យន ភារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ សង្កាត់ទឹកល្អក់ 2 ខណ្ឌទួលគោគ មុខរបរ ជាងរថយន្ត ។

បច្ចុប្បន្នជនសង្ស័យរួម នឹងម៉ូតូ២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ សរស្មី


ចែករំលែក៖