ខេត្តឧត្តរមានជ័យ៖ បុរសវ័យចំណាស់៨០ឆ្នាំម្នាក់ ខណៈដើទៅដាក់ទ្រូនៅខាងក្រោយផ្ទះនោះ បានខ្យល់គ បណ្តាលដួលស្លាប់ នៅក្នុងព្រៃម្នាក់ឯង។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិចំប៉ាសុខ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះ ឈ្មោះ ច្រុច ហៃ ភេទប្រុស អាយុ៨០ឆ្នាំ (និវត្តជន) រស់នៅភូមិរស់នៅភូមិខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានកាន់ទ្រូដើចេញពីផ្ទះ សំដៅទៅប្រឡាយទឹក ដែលនៅខាងក្រោយផ្ទះ មានចំងាយ១០ម៉ែត្រ លុះដល់ក្រោយក៏ជនរងគ្រោះមិនឃើញត្រឡប់មកវិញ ក្រុមគ្រួសារក៏នាំគ្នាដើរក ស្រាប់តែប្រទះឃើញជណរងគ្រោះដេកស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថមូលដ្ឋានបានចុះទៅពិនិត្យ និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ែន នួន