ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនថៅកែលក់កាហ្វេដែលរំលោភកូនចៅខ្លួនឯង មកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ថៅកែលក់កាហ្វេ រំលោភកូនចៅខ្លួនឯងមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធិ។

បច្ចប្បន្នជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។

សូមជម្រាបថា: ពិតជាគួរឲ្យអាម៉ាស់ និងចិត្ត ដែលធ្វើជាថៅកែចាប់រំលោភកូនចៅខ្លួនឯង។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ពស ២០៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ០២ និង ០០ នាទី នៅចំណុចបន្ទប់គេងរបស់ឈ្មោះ នារីរងគ្រោះ (ដែលជាផ្ទះជនសង្ស័យ)ស្ថិតក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា: នារីរងគ្រោះ អាយុ២០ឆ្នាំ ជាអ្នករត់តុកាហ្វេ ។

ជនសង្ស័យ ឈ្មោះ អ៊ីវ វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាម្ចាស់ហាង លក់កាហ្វេ( ឃាត់ខ្លួន) មានទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យកៈ អាវយឺតដៃវែងពណ៌ក្រហមចំនួន០១ អាវយឺតពណ៌ខ្មៅចំនួន០១ខោជើងវែង ចំនួន១(យឺត)និងខោទ្រនាប់ពណ៌សចំនួន ០១ (មានសើមខោ)ជារបស់ជនរងគ្រោះ និង ខោជើងខ្លីពណ៌សឆ្នូតខៀវចំនួន០១(ជារបស់ឈ្មោះ អ៊ីវ វណ្ណា)។

លោកអធិការបានបញ្ជាក់ថា: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង២០និង ០០នាទី ក្រោយពេលលក់ការហ្វេ រួចឈ្មោះអ៊ីវ វណ្ណា បានចូលដេកក្នុងបន្ទប់របស់ខ្លួន ចំណែកឈ្មោះ ជនរងគ្រោះ ជាកម្មកររត់តុ ក៏បានចូលបន្ទប់ដេករបស់ខ្លួនជាធម្មតា។

លុះវេលាម៉ោង២២និង០០នាទីថ្ងៃដដែល ឈ្មោះអ៊ីវ វណ្ណា បានចូលមកបន្ទប់ឈ្មោះជនរងគ្រោះ លួងលោមស្ទាបអង្អែលខ្លួនឈ្មោះជនរងគ្រោះ ដើម្បីរួមភេទ ប៉ុន្តែនាងមិនព្រមទើបឈ្មោះអ៊ីវ វណ្ណា បានចូលដេកបន្ទប់ខ្លួនវិញ។

រហូតដល់វេលាម៉ោង០២និង០០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អ៊ីវ វណ្ណា បានចូលមកក្នុងបន្ទប់ឈ្មោះជនរងគ្រោះលួងលោមម្តងទៀត។ ដោយបានដោះសម្លៀកបំពាក់ចេញពីខ្លួនរបស់ឈ្មោះជនរងគ្រោះ រួចបានស្ទាបអង្អែល និងរំលោភ រួចឈ្មោះអ៊ី វណ្ណា បានដើរចូលក្នុងបន្ទប់ខ្លួនវិញ។

លុះព្រឹកឡើងខែឆ្នាំដដែល ឈ្មោះនារីរងគ្រោះ បានទូរសព្ទ័មកម្តាយបង្កើតរបស់ខ្លួនរៀបរាប់អំពីរឿងហេតុខាងលើ។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានអញ្ជើញឈ្មោះអ៊ីវ វណ្ណា មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះអ៊ីវ វណ្ណា បានសារភាពថា៖ ខ្លួនពិតជាបានស្ទាបអង្អែល និងថើបនារីរងគ្រោះ ប៉ុន្តែមិនបានរំលោភជនរងគ្រោះនោះទេ៕ ឆ ដា


ចែករំលែក៖