ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលនិងសមាគមគ្រូពេទ្យកុមារបារាំងរកឃើញទឹកដោះគោមានមេរោគ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់របស់សារព័ត៌មានពិភពលោកជាច្រើនដូចជា BBC, Financial Times, CNN ជាដើមស្តីពីរដ្ឋាភិបាលបារាំងដែលបានចេញបំរាមនាំចេញនិងលក់ទឹកដោះ ផលិតដោយក្រុមហ៊ុន Lactalis និងការ ប្រកាសពីការប្រមូលមកវិញនូវទឹកដោះ ផលិតដោយក្រុមហ៊ុន Lactalis ដោយសារ រកឃើញមេរោគនៅក្នុងទឹកដោះគោដែលអាចបង្កផលប៉ះពាល់ដល់សុខភាពទារក និងកុមារនោះកាលពីថ្ងៃពុធ ៣កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងសុខា ភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌ មានស្តីពីការប្រមូលត្រឡប់ពីទីផ្សារមក វិញនូវផលិតផលទឹកដោះគោម្សៅឈ្មោះ សេលីយ៉ា អាដេ(Celia AD)ចំណុះ៣៥០ ក្រាម, សេលីយ៉ា ម៉ាម៉ា (Celia MAMA) ចំណុះ៤០០ក្រាម និងពីកូត អេសអិល (PICOT SL) ចំណុះ៣៥០ក្រាម ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទឹក ដោះគោរបស់ក្រុមហ៊ុន Lactalis ក៏កំពុង មានវត្តមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជា ផងដែរដែលផលិតផលនេះត្រូវបាននាំ ចូលមកកម្ពុជាដោយក្រុមហ៊ុនអង្គរ ដាវណ្ណ (ខេមបូឌា) អុីមផត អិុចផត និងក្រុម ហ៊ុនមេដិក ខូអិលធីឌី ដូចនេះក្រសួងតម្រូវឱ្យក្រុមហ៊ុនទាំង២សហការជាមួយក្រសួង និងអាជ្ញាធរពាក់ពន្ធ័ដើម្បីប្រមូលត្រឡប់ពីទីផ្សារមកវិញប្រភេទផលិតផលទឹកដោះគោម្សៅទាំងនេះឱ្យបានអស់ពីទីផ្សារ ជា ពិសេសមាតាបិតាគ្រប់រូបដែលកំពុងប្រើប្រាស់ទឹកដោគោប្រភេទនេះត្រូវតែបញ្ឈប់ជាបន្ទាន់ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀត ថា ការប្រមូលចូលវិញផលិតទឹកដោះគោដែលផលិតដោយក្រុមហ៊ុន Lactalis របស់បារាំងដែលដាក់លក់នៅលើទីផ្សារកម្ពុជានេះបន្ទាប់ពីការរកឃើញថា មានផ្ទុកមេរោគ ពពួកសាលម៉ូណែលឡា (Salmonella) ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសទារក កុមារ តូចៗ ស្រ្តីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅ ដោះកូន។ ដូច្នេះក្នុងករណីដែលប្រជាពលរដ្ឋកម្ពុជាប្រទះឃើញទឹកដោះគោប្រភេទខាងលើត្រូវបានប្រើប្រាស់ លក់ចែកចាយ ឬក៏ឃើញទារកកុមារតូចៗដែលមានជំងឺដោយសារទឹកដោះគោទាំងនេះសូមផ្តល់ ព័ត៌មានមកនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួង សុខាភិបាលតាមរយៈលេខទូរស័ព្ទ 085 538 066, 077 804 966 ,012 204 965 និង 061 223 326 ។

ស្របគ្នានេះសមាគមគ្រូពេទ្យកុមារ បារាំងបានណែនាំឪពុកម្តាយឲ្យផ្លាស់ប្តូរ ទឹកដោះគោទាំងនេះជាបន្ទាន់ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពដោយសមាគមគ្រូពេទ្យកុមារបារាំងបានណែនាំឲ្យឪពុកម្តាយកម្ពុជាគ្រប់រូបសូមជ្រើសរើសប្រើ ប្រាស់ទឹកដោះគោះដូចជា ប្រភេទ Babybio Croissance ដូចជាទឹកដោះគោ Optima 1 និង Optima 2 ជាដើម ព្រោះប្រភេទទឹកដោះ គោ Babybio ជាទឹកដោះគោសរីរាង្គតែ មួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានប្រសិទ្ធភាពជួយដល់ការលូតលាស់ របស់កុមារទាំងផ្នែករាងកាយនិងប្រាជ្ញា ព្រោះជាផលិតផលសរីរាង្គ (Organic) ដែល មានប្រសិទ្ធភាពជួយដល់ការលូតលាស់ របស់កុមារទាំងផ្នែករាងកាយ សុខភាព និង ប្រាជ្ញា ។ ល ។

សូមជម្រាបថា តាមការឱ្យដឹងពីតំណាង ក្រុមហ៊ុន Lactalis បាននិយាយថា ខ្លួន មានការសោកស្តាយចំពោះការឆ្លងមេរោគ នេះ ហើយក្រុមហ៊ុនបានសម្រេចប្រមូល ចូលវិញផលិតផលទឹកដោះគោដែលមាន បញ្ហាក្នុងបរិមាណជាង៧.០០០តោននៅទូទាំងពិភពលោក ៕ ហេង សូរិយា


ចែករំលែក៖