ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់លោកអើយ! បុរសម្នាក់ ជិះម៉ូតូបុកទ្រូងផ្លូវបណ្ដាលឲ្យបែកឈាមប្រឡាក់ពេញថ្នល់

ចែករំលែក៖

ភ្នំពេញ ៖ វាជារឿងអស់សំណើចមួយ បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដោយសារតែមានឈាមហូរដាបប្រឡាក់ពេញផ្លូវ តែអ្នកបើកបរបែរជាអង្គុយអស់សំណើចទៅវិញ ព្រោះឈាមនោះគឺជាឈាមជ្រូកដែលគាត់ជិះយកទៅឲ្យម៉ូយលក់នោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពី យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិត តាម បណ្តោយ មហាវិថី ម៉ៅ សេ ទុង កែង និង ផ្លូវ កម្ពុជា ក្រោម ក្នុង សង្កាត់ ផ្សារ ដេប៉ូ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ម្នាក់ ជិះ ម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ ១CJ-១២៧១ ដោយដឹក ឈាមជ្រូក ២-៣ ធុងដើម្បីយកទៅដាក់ ឲ្យ ម៉ូយប្រចាំថ្ងៃ ធ្វើដំណើរ តាមបណ្ដោយផ្លូវកម្ពុជា ក្នុងទិសដៅពីត្បូងមកជើង លុះ ជិះ មកដល់ ចំណុចកើតហេតុ ខាងលើ មិន ប្រយ័ត្ន ក៏បាន បុក របាំង ថ្ម ពុះ ចែក ទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបែក ធុង ឈាមជ្រូក ហូរប្រឡាក់ ពេញ ថ្នល់ ចំណែកអ្នកបើកបរ រងរបួស ស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុដោយជួយលើកជនរងគ្រោះនឹងយកម៉ូតូមកដាក់លើចិញ្ចើមផ្លូវផងដែរ ៕ស តារា

 


ចែករំលែក៖